លោក Maurizio Sarri: បញ្ហាជម្លោះរវាងលោក និងអ្នកចាំទី Keta គឺជាការយល់ច្រឡំ

          គ្រូបង្វឹក​ក្រុម​​ Chelsea លោក Maurizio Sarri បានអះអាងថា ជម្លោះរបស់​លោកជាមួយ​អ្នក​ចាំទី Kepa Arizabalaga គឺគ្រាន់តែជា​ការយល់​ច្រឡំ​ប៉ុណ្ណោះ បើទោះបីជា​អ្នក​ទាំង​ពីរ​មាន​ភាព​រកាំរកូស​ជាមួយគ្នា​ជា​បន្តបន្ទាប់​ អំឡុងប្រកួត​ជាមួយ​ក្រុម​ Man City ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ Carabao Cup ក៏ដោយ។

          បន្ទាប់ពី​មាន​របួស​នៅម៉ោង​បន្ថែមនៅពហុកីឡាដ្ឋាន Wembley អ្នកចាំទី Kepa គ្រោងនឹង​ត្រូវ​ជំនួស​ដោយ​កីឡាករ Willy Caballero ប៉ុន្តែ​អ្នក​ចាំទី​ជម្រើស​ទី​១​នេះ បដិសេធ​មិន​ព្រមប្តូរ​ចេញ​។

         ការបដិសេធនេះបង្កើតជាទិដ្ឋភាពថ្មី​មួយទៀត​ ហើយគេឃើញលោក Sarri ទាមទារ​ទាំង​កំហឹង​ឲ្យ​អ្នក​ចាំទី​របស់​លោក​ប្តូរចេញ ប៉ុន្តែ Kepa អះអាងថា ខ្លួន​អាច​លេងបន្ត​ទៀត​បាន។ 

          លោក Sarri ខឹងខ្លាំង​មែនទែន រហូតដើរ​ទៅរកច្រក​ចេញ មុន​ពេល​ត្រឡប់​មក​មើល​ការទាត់​ប៉េណាល់ទីវិញ ហើយយ​ក្រុម​របស់​លោកចាញ់​ក្រុម​ City ​។

          ប៉ុន្តែ​ថ្លែង​បន្ទាប់ពី​ការ​ប្រកួត លោក Sarri សម្រាល​ស្ថានការណ៍​នេះ​ ដោយ​អះអាងថា “ខ្ញុំ​យល់ថា មាន​បញ្ហា​ ហើយ​យើង​ត្រូវ​ការ​ផ្លាស់ប្តូរ​ ក្រោយមក​ទើប​ខ្ញុំ​បាន​ដឹងច្បាស់​នៅពេល​វេជ្ជបណ្ឌិត​ត្រឡប់​មក​ដលកន្លែង​វិញ​ ដូច្នេះ​វាគឺជា​ការ​យល់​ច្រឡំ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab