adverise with khmeread F405381f 3c21 4025 a9e7 043767c0e48e

បើករថយន្តព្រូសកៀររថយន្តឆ្លាមបើករត់ ម្ចាស់ស្រែកថា"ចោរៗ"

     ភ្នំពេញ ៖ បុរសម្នាក់និងមិត្តភក្តិម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងមក បានបើករថយន្តត្រឡប់មកផ្ទះវិញ ដោយសារព្រិលភ្នែកមើលមិនច្បាស់ ទៅកៀរ រថយន្តកាមរីឆ្លាមដែលចតផ្ញើនៅផ្សារសំណង់១២ ហើយបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់ ខណៈពេលដែលមានអ្នកតាមស្រែកថា"ចោរលួចឡាន" ។
     ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១២ និង១០រំលងអាធ្រាត ឈានចូលថ្ងៃទី ១២ ធ្នូឆ្មាំ២០១៥ នៅចំណតផ្ញើរថយន្តពេលយប់ផ្សារសំណង់១២ ស្ថិតក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
    ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងមានរថយន្តម៉ាកព្រូស ពណ៌សគ្មានស្លាកលេខ ជិះដោយបុរស២នាក់តាមផ្លូវផ្សារសំណង់១២ ទិសដៅពីជើងទៅត្បូង ។លុះមកដល់ ផ្សារសំណង់១២ រថយន្តបានបើកបត់ឆ្វេងដៃ ដោយសារស្រវឹងស្រា ទប់ចង្កូតមិនទាន់ ក៏រេចង្កូតទៅកៀរថយន្តកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿងដែលគេផ្ញើទុកពេលយប់នៅផ្សារសំណង់១២ ។
    បន្ទាប់ពីបង្កររួច រថយន្តព្រូសបានបន្ថែមល្បឿនរត់ រហូតផ្លូវ ២៣០ (ផ្លូវកោសដូង) ក៏ត្រូវសមត្ថកិច្ចខណ្ឌទួលគោក កំពុងជិះម៉ូតូល្បាត បានដេញឃាត់បាន ដោយសារតែអ្នកយាមកន្លែងផ្ញើឡាន ជិះម៉ូតូដេញតាមពីក្រោយ ស្រែកថា"ចោរលួចឡាន "។
   ក្រោយពេលឃាត់បានប៉ូលិសបាននាំរថយន្តបង្កទៅអធិការនគរបាលខណ្ឌទួលគោក  ហៅភាគីខាងរថយន្តឆ្លាមមកនិយាយដោះស្រាយគ្នាដើម្បីបញ្ចប់រឿង ៕

adverise with khmeread

មតិយោបល់