adverise with khmeread Ed37ef75 10e9 405e a321 7f041438944c

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ឱសថ​ព្យាបាល​ដោយ​ទឹក​ថាមពល​ពពុះ​អ៊ុ​ល​ត្រា​សូ​និ​ច ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ៧ មករា

      ភ្នំពេញ ៖ ផ្ទះ​លក់​ឱសថ​ព្យាបាល​ដោយ​ទឹក​ថាមពល​ពពុះ​អ៊ុ​ល​ត្រា​សូ​និ​ច​មួយកន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១២៨ សង្កាត់ មនោ​រម្យ ខណ្ឌ​៧មករា ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៦ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្បែរនោះ។​

      ក្នុង​ប្រតិបត្តិ​ការណ៍​ពន្លត់​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះ​ផ្ទះ​លក់​ឱសថ​ព្យាបាល​ដោយ​ទឹក​ថាមពល​ពពុះ​អ៊ុ​ល​ត្រា​សូ​និ​ច​ខាងលើនេះសមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​ខណ្ឌសរុប​ចំនួន​៩ គ្រឿង​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​បាញ់​អស់​តែ​៣ គ្រឿង​ទេ អាច​បាញ់​ពន្លត់ អោយ​រលត់​សូន្យសុង​ទៅវិញ ដោយ​ពុំមាន​រៀលដាល​ធំដុំ​ដល់​លំនៅឋាន​ផ្សេងៗ​ទេ។ 

       សមត្ថកិច្ច​បន្តថា អគ្គិភ័យ​នេះ​បង្កឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី​នៅ​បន្ទប់​ក្រោយ ព្រោះ​ពេល​កើតហេតុ​នោះ​មិនមាន​មនុស្ស​នៅក្នុង​ផ្ទះ​ឡើយ ហើយក៏​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ លក់​ឱសថ​ព្យាបាល​ដោយ​ទឹក​ថាមពល​ពពុះ​អ៊ុ​ល​ត្រា​សូ​និ​ច​ប្រហែល ៥០ ភាគរយ៕​

adverise with khmeread

មតិយោបល់