ថៃមានរូបមន្តច្រើនណាស់ដើម្បីសម្រាលការឈឺសន្លាក់ ហើយពិតជាមានប្រសិទ្ធភាពរបស់គេមែន

ជាការពិត នៅពេលនិយាយដល់ការឈឺសន្លាក់ គឺមានថ្នាំពេទ្យច្រើនប្រភេទណាស់សម្រាប់ព្យាបាល។ ប៉ុន្តែយោងតាមក្រុមវេជ្ជបណ្ឌិត ការលេបថ្នាំសន្លាក់ច្រើនពេកនិងប្រើយូរខែឆ្នាំអាចបង្កបញ្ហាច្រើនដូចជា ពិបាកដកដង្ហើម ហូរឈាមក្នុងក្រពះ ឡើងសម្ពាធឈាម និងបញ្ហាទាក់ទិននឹងថ្លើមនិងក្រលៀន។ 

ទោះយ៉ាងណាក៏ដោយ ក្រៅពីថ្នាំពេទ្យ នៅមានរូបមន្តធម្មជាតិជាច្រើនក៏អាចសម្រាលឬព្យាបាលឈឺសន្លាក់បានដូចគ្នា ហើយជាពិសេសគឺរូបមន្តរបស់ថៃតែម្តង ដែលតែងអនុវត្តមានប្រសិទ្ធភាព។ តោះឆែកមើលទាំងអស់គ្នា តើមានរូបមន្តអ្វីខ្លះ។ 

១. តែខ្ញី
នៅប្រទេសថៃ និងប្រទេសដទៃទៀតនៅក្នុងពិភពលោក គេតែងយកខ្ញីមកព្យាបាលជំងឺឈឺសន្លាក់ ព្រោះវាជំនាញខាងព្យាបាលរលាករាប់ពាន់ឆ្នាំមកហើយ។ ដាំទឹកខ្ញីផឹក២ទៅ៣ដងក្នុងមួយថ្ងៃ នឹងជួយបន្ថយការឈឺសន្លាក់យ៉ាងច្រើន។ 

២. សាកល្បងប្រើរមៀត
រមៀតក៏មានគុណសម្បត្តិព្យាបាលរលាកផងដែរ។ អ្នកអាចយករមៀតឆុងជាតែផឹកក៏បានដែរ។ បើមិនចង់ផឹក អ្នកអាចយកមើមរមៀតបុកឱ្យទៅជាប៉ិៗ រួចយកបិតត្រង់កន្លែងឈឺសន្លាក់ជាការស្រេច។ 

៣. ពិសាខ្ទឹម
វាមិនមែនជាអាថ៍កំបាំងនោះទេ​ដែលថាខ្ទឹម (ពពួកខ្ទឹមអ្វីក៏បានដែរ) គឺមានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាម បន្ថយការឈឺសន្លាក់ និង កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ក្នុងប្រទេសថៃ អ្នកដែលឈឺសន្លាក់តែងទទួលទានខ្ទឹម២ឬ៣កំពឹសរាល់ថ្ងៃ ឬ មិនអ៊ីចឹងគឺញ៉ាំអាហារដែលដាក់ខ្ទឹមច្រើន។ 

៤. ពិសាតែបៃតង
ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាពិសេសថៃ តែបៃតងគឺពេញនិយមខ្លាំងណាស់ក្នុងចំណោមប្រជាជន ព្រោះវាជួយសុខភាពច្រើនប្រការ ជាពិសេសព្យាបាលរលាកសន្លាក់។ ជំនួសឱ្យការលេបថ្នាំពេទ្យ លោកអ្នកគួរសាកល្បងផឹកតែបៃតង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...