ខឹងប្តីជនជាតិចិនស្ត្រីខ្មែរម្នាក់ឱបកូនប្រុងលោតពីលើផ្ទះសំណាក់សម្លាប់ខ្លួន

​ភ្នំពេញ​ ៖ ស្រ្តី​ម្នាក់​មានប្តី​ជន​ជាតិ​ចិន​ ត្រូវ​បាន​ប្តី​ស្តី​បន្ទោស​មិន​ដឹង​មូលហេតុ​ តូច​ចិត្ត​ពេក​បីកូនបម្រុងលោត​ពី​លើ​ផ្ទះ​សំណាក់​ដើម្បី​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​ សមត្ថកិច្ច​ ឃាត់​នឹង​លួងលោម​បាន​ កាលវេលម៉ោង​ ១០នឹង៣០នាទី​យប់​ ថ្ងៃ​ទី​២៥ ខែកម្ភៈ ​ឆ្នាំ​២០១៩​ នៅ​លើ​ផ្ទះ​សំណាក់​ សុមនា​ ​ស្ថិត​នៅ​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ យ៉ាងណាក៏ដោយស្រ្តីរងគ្រោះខាងលើសូមមិនបញ្ចេញឈ្មោះខ្លាច ក្រែងបងប្អូនដឹង។

​តាម​ប្រភព​ព័ត៌មាន​ពី​ ម្ចាស់​ផ្ទះ​សំណាក់​បាន​និយាយ​ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ ដោយ​ឃើញ​ ស្រ្តី​រងគ្រោះ​ខាង​លើ​ មាន​ជម្លោះ​ជា​មួយ​ប្តី​ ហើយ​ឡើង​លើ​សំយ៉ាប​ ប៉ាណូ​ផ្ទះ​សំណាក់​ជាន់​ទី​១​ ដោយ​ម្ចាស់​ផ្ទះ​សំណាក់​ បាន​បំបែក​ ភាគី​ជាប្តី​ឱ្យ​ចេញ​ដើម្បី​ឱ្យនារី​ខាង​លើ​ចុះ​មក​វិញ។ តែ​ស្រ្តី​ខាងលើ​នៅ​តែ​ បម្រុងលោតសម្លាប់ខ្លួន​ដដែល​ បណ្តាល​ឱ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ និង​ គួរ​ឱ្យអាណិត​ក្មេង​ប្រុស​ ដែល​ជាប់នៅ​នឹង​ដៃ​​ម្តាយ​បម្រុង​លោត​សម្លាប់​ខ្លួន​ ។

​បន្ទាប់មក នាងត្រូវបានសមត្ថកិច្ចជួយលួងលោមបាន និង​ជួយ​ស៊ើបអង្កេត​រក​ប្តី​ ដើម្បី​ដោះស្រាយ​បញ្ហា​ ព្រោះប្តីបានចាកចេញពីកន្លែងកើតហេតុមុនសមត្ថកិច្ចមកដល់​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab