Leicester ចង់អូសទាញលោក Brendan Rodgersមកជំនួសតំណែងលោក Claude Puel

ក្លឹប Leicester City បានចាត់ទុកអតីតគ្រូបង្វឹកក្លឹប Liverpool លោក Brendan Rodgers ជាគោលដៅផ្ទេរកំពូលរបស់ខ្លួន។ ក្លឹប Leicester គ្រោងទាកទងលោកRodgers ឲ្យចាកចេញពីក្លឹប Celtic មុនដំណាច់រដូវកាលនេះ បន្ទាប់ពី​ខ្លួនបណ្តេញលោក Claude Puelចេញពីតំណែង។

 

ប៉ុន្តែលោក Rodgersមានការស្ទាក់ស្ទើរមិនចង់ដើរចេញពីពហុកីឡាដ្ឋាន Parkhead នៅពេលនេះទេក្នុងខណ:ដែលក្លឹប Celtic ស្ថិតក្នុងដំណើរឆ្ពោះទៅរកការលើកពាន៣ក្នុងពេលតែមួយក្រោមការដឹកនាំរបស់លោក ។

 

ក្លឹប Leicester មិនរួញរាក្នុងការបង់សំណងដែលគេជឿថា មានតម្លៃសរុប៥លានផោន ហើយចង់បានលោក Rodgers មកស្នងតំណែងលោក Puel ឆាប់ៗតាមដែលអាចធ្វើទៅបាន។

 

តាមព័ត៌មានថា ក្លឹប Leicester ចាប់អារម្មណ៍នឹងគ្រូបង្វឹកវ័យ៤៦ឆ្នាំរូបនេះតាំងពីមុនថ្ងៃបុណ្យណូអែលមកម្ល៉េះ នៅពេលពួកគេកំពុងស្វែងរកគ្រូបង្វឹក ប៉ុន្តែអនាគតរបស់លោក Puel ត្រូវបានបន្តមួយរយ:ទៀតបន្ទាប់ពី​ Leicester បានយកឈ្នះក្រុម Chelsea និងក្រុម Man City ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab