adverise with khmeread 31f3ec2300000578 3480964 sharapova of russia poses in front of the eiffel tower following a 51 1457381483173

នាង​ម៉ា​រៀ សា​រ៉ា​ពូ​វ៉ា​មិនបាន​ប្រកាស​ពី​ការចូលនិវត្តន៍​ទេ តែ​ប្រកាស​ពី​ដំណឹង​អាក្រក់​មួយ​ក្នុង​អាជីព​របស់​នាង

​    ​នាង​ម៉ា​រៀ សា​រ៉ា​ពូ​វ៉ា (Maria Sharapova) បាន​ទម្លាយ​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​ពិភព​តេ​ន្នី​ស​ពិភពលោក​កាលពី​យប់​ថ្ងៃ​ចន្ទ នៅពេល​នាង​សារភាពថា​នាង​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​សារធាតុ​ហាមឃាត់​នៅ​ការប្រកួត Australian Open កាលពី​ខែមករា​។ 

​    ​ដោយ​រក្សា​ភាព​នឹងធឹង និង​ការតាំង​ចិត្ត​ខ្ពស់ ជើងឯក Grand Slam ប្រាំ​ជំនាន់​រូបនេះ​បានចេញ​សេចក្តីថ្លែងការណ៍​ផ្ទាល់ខ្លួន​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស ដោយ​សារភាពថា រូបនាង​ត្រូវ​ចាប់បាន​ដោយ​ក្រុម​ប្រតិ​ប​តិ្ត​ការប្រឆាំង​សារធាតុ​ហាមឃាត់​របស់​កីឡា​វាយ​តេ​ន្នី​ស​។ 

​    ​អត្ត​ព​លិ​ករក​ចំណូល​ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​កីឡា​សម្រាប់​នារី​រូបនេះ​បាន​និយាយថា នាង​ត្រូវបាន​រកឃើញ​លេបថ្នាំ Mildronate ឬ Meldonium ដែល​គេ​ហាមឃាត់​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំនេះ​។ 

​    ​សហព័ន្ធ​តេ​ន្នី​ស​អន្តរជាតិ​បាន​បញ្ជាក់ថា តារា​រូបនេះ​នឹងត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​ពី​កីឡា​វាយ​តេ​ន្នី​ស​នៅ​ថ្ងៃទី ១២ ខែមីនា​។ 

​    ​នៅ​សន្និសីទកាសែត​មួយ ដែល​មនុស្ស​ជាច្រើន​សន្ម​ត់​ថា​អាចជា​ការប្រកាស​អំពី​ការចូលនិវត្តន៍​របស់​នាង បន្ទាប់ពី​របួស​រ៉ាំរ៉ៃ​ជាច្រើន នាង​បានលើកឡើង​ពីអ្វី​ដែលជា​ដំណឹង​អាក្រក់​សម្រាប់​នាង វិស័យ​កីឡា និង​ជាពិសេស​តេ​ន្នី​ស​សម្រាប់​នារី​។ 

​    ​នាង​សា​រ៉ា​ពូ​វ៉ា ដែល​ទទួលស្គាល់ថា​នាង​បានទទួល​ការជូនដំណឹង​ពី​សហព័ន្ធ​តេ​ន្នី​ស​អន្តរជាតិ​កាលពី​ថ្ងៃទី ២២ ខែធ្នូ ដែលថា​ទង្វើ​របស់​នាង​គឺ​ខុស​នឹង​ច្បាប់ ថា "​ខ្ញុំ​បាន​លេបថ្នាំ​នេះ​ស្របច្បាប់​អស់​រយៈពេល ១០ ឆ្នាំ​ហើយ​"​។ នាង​បាន​ទទួលស្គាល់ថា នាង​ពុំបាន​ធ្វើតាម​ព័ត៌មាន​ដែល​បានផ្តល់​ឱ្យ​នាង​នោះទេ​។ 

​    ​នាង​បានប្រកាសថា "​ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះ​វិជ្ជាជីវៈ​របស់ខ្ញុំ​ក្នុង​ការងារ​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​សាង​កំហុស​ធំ​មួយ​។ ខ្ញុំ​ដឹងថា​នឹង​មានរឿង​កើតឡើង ហើយ​ខ្ញុំ​មិន​ចង់​បញ្ចប់​អាជីព​របស់ខ្ញុំ​តាមរបៀប​នេះ​ទេ​។ ខ្ញុំ​ពិតជា​សង្ឃឹមថា​ខ្ញុំ​នឹង​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​លេង​តេ​ន្នី​ស​វិញ​សារជាថ្មី​។ ខ្ញុំ​មិនអាច​បន្ទោស​នរណាម្នាក់​ក្រៅពី​ខ្លួន​ខ្ញុំ​នោះទេ​។ ខ្ញុំ​បានធ្វើឱ្យ​អ្នកគាំទ្រ​ខកចិត្ត​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់