អតីតអ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane នៅតែចាប់អារម្មណ៍ចង់បានតំណែងអ្នកចាត់ការនៅក្លឹប Chelsea បើទោះបីជាក្លឹបនេះប្រឈមនឹងការជាប់បម្រាមមិនឲ្យផ្ទេរកីឡាករពីររដូវកាលក៏ដោយ។
ក្លឹបនៅពហុកីឡាដ្ឋាន Stamford Bridge នេះជាប់បម្រាមដោយសារតែចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យក្មេង២៩នាក់ដោយខុសច្បាប់ ប៉ុន្តែក្លឹប Chelsea ទំនងជាឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះ ដើម្បីបានឱកាសនាំយកកីឡាករថ្មីនៅរដូវកាលទិញដូររដូវក្តៅខាងមុខ។
ស្របពេលដែលគ្រូបង្វឹកបច្ចុប្បន្នលោកMaurizio Sarriកំពុងស្ថិតក្រោមសម្ពាធលោក Zidance នៅតែចង់បានការងារនេះ ហើយនឹងទទួលបានកញ្ចប់ទឹកប្រាក់២០០លានផោនដើម្បីផ្ទេរកីឡាករ។
កាលពីដំបូងលោក Sarri ចាប់ផ្តើមបានល្អជាមួយក្លឹប Chelsea ប៉ុន្តែក្រុមតោខៀវនេះចាប់ផ្តើមធ្លាក់ជើងយ៉ាងខ្លាំង ហើយនៅពេលនេះធ្លាក់មកឈរនៅលេខរៀងទី៦នៅក្របខណ្ឌ EPL គឺមានគម្លាត១ពិន្ទុពីកៅអីនៅក្របខណ្ឌ CL សម្រាប់រដូវកាលក្រោយ៕
