ថ្មីៗ ក្តៅៗ ត្រកូលអេថ្មី Huawei អេ5sឱកាសកុម្ម៉ង់ទិញទុកមុនជាមួយនិងលក្ខណះពិសេស 6 ចំណុច!

ភ្នំពេញថ្ងៃទី​​26កុម្ភះឆ្នាំ 2019៖បន្ទាប់ពីស្មាតហ្វូនHuawei អេ7 បានចូលមកអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅប្រទេសកម្ពុជាឲ្យកក្រើកនិងទទួលបានការពេញនិយមបំផុតនៅដើមឆ្នាំ2019 នេះក្រុមហ៊ុនHuawei បានបង្ហាញវត្តមានត្រកូល​អេ​ ថ្មីមួយម៉ូដែលទៀតគឺHuawei អេ5s ដែលចាប់ផ្តើមកុម្មង់ទិញទុកមុនចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ$159 តែប៉ុណ្ណោះថែមទាំងទទួលបានកាសកាលីបទាន់សម័យមួយឥតគិតថ្លៃ។Huawei អេ5s មានចំណុចពិសេស6ចំណុចដែលអតិថិជនមិនគួរមើលរំលង៖

  1. អេក្រង់

អេក្រង់ធំទំហំ6.09អ៊ីញបែបតំណក់ទឹកកំរិតបង្ហាញ HD+ ផ្ទៃលាតរហូតដល់87%ដែលអ្នកអាចរីករាយជាមួយបទពិសោធន៍ក្នុងការមើលវីឌីអូនិងលេខហ្គេមយ៉ាងពេញចិត្ត ពេញភ្នែក។

  1. RAM និងROM

អង្គចងចាំនិងអង្គផ្ទុកទន្និន័យរបស់​ Huawei អេ5s មានទំហំធំជាងស្មាតហ្វូនម៉ាកផ្សេងដែលមានតម្លៃប្រហាក់ប្រហែលនេះនៅលើទីផ្សារ​ ដែលវាមានអង្គចងចាំ ( RAM) ទំហំ3GB និងអង្គផ្ទុកទន្និន័យ (​ROM)ទំហំ32GB ព្រមទាំងអាចបន្ថែមបានរហូតដល់512GB។

  1. កាមេរ៉ា

Huawei អេ5s បំពាក់ដោយកាមេរ៉ាមុខទំហំ8MP ដែលមានToning Flash 2.0ងាយស្រួលសម្រាប់អ្នកចូលចិត្តថតសែលហ្វី​បានកាន់តែស្រស់ស្អាតបានគ្រប់ប្លង់ មានផ្លាសជំនួយពន្លឺស្រសបែបធម្មជាតិបើថតពេលយប់។ចំណែកឯកាមេរ៉ាក្រោយមានទំហំ13MPកម្រិតaperture f1/8 ដែលលោកអ្នកថតរូបបានកាន់តែល្អ។ ​

  1. EMUI 9.0

ប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតរបស់Android​ 9.0+ EMUI 9.0 ដែលអ្នកអាចទាញយកកម្មវិធីប្រើប្រាស់ថ្មីៗចុងក្រោយដ៏សំបូរបែបបាន។​ រកឯណាបាន! តម្លៃក៏សមរម្យជាងហើយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតទៀត!

  1. Huawei Supersound

ម៉ាអែមតែម្តងជាមួយការស្តាប់តន្ត្រីនិងមើលវីឌីអូផ្សេងៗ! អ្នកនឹងទទួលបានបទពិសោធន៏សម្លេងលឺខ្លាំងពិរោះរន្លំមិនបែកទោះបីបើកសម្លេងអស់ជាមួយបច្ចេកវិទ្យាHuawei Supersound។

  1. ស្កេនមុខដោះសោ

Huawei អេ5s ក៏អាចស្កេនមុខដោះសោបានលឿនដោយមិនចាំបាច់ចុចលើអេក្រង់និងអាចបញ្ចេញពន្លឺនៅលើអេក្រង់ដោយស្វ័យប្រវត្តិនៅកន្លែងងងឹត។អស់ទាស់ហ្មង់! ស្មាតហ្វូនតម្លៃជាង$100 សោះ​ស្កេនមុខបានទំនើបអីចឹងទៀត។

លើសពីនេះទៅទៀតថាមពលថ្មរបស់Huawei អេ5sមានទំហំ3020 mAhនិងជម្រើសពីរពណ៍គឺពណ៍ខ្មៅ​ និង​ ពណ៍ខៀវ។អ្នកអាចធ្វើការកុម្មង់ទិញទុកមុននៅតាមបណ្តាហាងនានាទូទាំងប្រទេសដែលមានស្លាកសញ្ញាHuawei! ប្រញាប់ឡើង! Huawei អេ5s សមត្ថភាពលើសតម្លៃ!

វីឌីអូអំពីលក្ខណះពិសេសរបស់​ Huawei អេ5s

 

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

 

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab