គ្រូភាសាជប៉ុន​ នៅវិទ្យាស្ថានដ៏ល្បីមួយនៅក្រុងភ្នំពេញបានបាត់បង់ជីវិតនៅផ្ទះជួល

ភ្នំពេញ​ ៖ មានករណីបុរសជនជាតិជប៉ុនម្នាក់បានបាត់បង់ជីវិតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៦កុម្ភៈ ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ ២០៩ ផ្ទះលេខ១៩៦អាផ្លូវមុនីរ៉េតភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ។ 

ប៉ូលិសមូលដ្ឋាននិយាយថា ជនរងគ្រោះឈ្មោះ Harada Tsugumi ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិជប៉ុនមុខរបរជាគ្រូបង្រៀនភាសាបរទេស (IFL) ស្នាក់នៅកន្លែងកើតហេតុខាងលើកាន់លិខិតឆ្លងដែនលេខ TZ 063 7240។ 

តាមការបំភ្លឺរបស់ឈ្មោះ ជុំ​ ប៊ុនធី ជាអ្នករត់ម៉ូតូកង់បី បានឱ្យដឹងថាគាត់បានដឹកជនរងគ្រោះជារៀងរាល់ថ្ងៃទៅសាលារៀនហើយថ្ងៃនេះ (ថ្ងៃទី ២៦កុម្ភៈ ២០១៩) វេលាម៉ោង ៩ ព្រឹក រូបគាត់បានមករង់ចាំដឹកជនរងគ្រោះ ដើម្បីទៅបង្រៀននៅវិទ្យាស្ថានភាសាបរទេសIFL។ តែដល់ពេលកំណត់មិនឃើញជនរងគ្រោះចុះមកជិះម៉ូតូកងបី​ ហើយមានការសង្ស័យក៏ឡើងមកមើលនៅក្នុងបន្ទប់ជួល ក៏ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់តែម្ដងហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។ 

បន្ទាប់មកកម្លាំងប៉ូលិសបច្ចេកទេសព្រហ្មទណ្ឌរាជធានីភ្នំពេញ និងលោកឧកញ៉ាបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យពិច័យរាជធានីភ្នំពេញ បានចុះមកពិនត្យលើសពជនរងគ្រោះហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងមានជំងឺហឺត។

បច្ចុប្បន្នសពរក្សាទុកនូវនៅសាលសពវត្តស្ទឹងមានជ័យរង់ចាំធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab