យោធាប៉ាគីស្ថានអះអាងថា ឥណ្ឌាបើកការវាយលុកតាមអាកាសចូលមកទឹកដីខ្លួន

យោធាប៉ាគីស្ថានបានចោទប្រកាន់យន្តហោះឥណ្ឌាថា បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួន និងធ្វើការវាយប្រហារតាមអាកាស ប៉ុន្តែមិនមានអ្នកស្លាប់ និងរបួសពីការវាយប្រហារនោះទេ។

លោកឧត្តមសេនីយ៍ Asif Ghafoor បាននិយាយថា "យន្ដហោះ" របស់ឥណ្ឌាបានឆ្លងកាត់ទឹកដីរបស់ខ្លួន នៅថ្ងៃអង្គារទី២៦កុម្ភៈនេះ ដោយចូលទៅក្នុងតំបន់មូសាហ្វារ៉ាបាតនៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

លោកបាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ប៉ាគីស្ថានបានយកយន្តហោះប្រដេញជាមួយយន្តហោះចម្បាំងរបស់ឥណ្ឌា ហើយមុនពេលត្រឡប់ទៅវិញ យន្ដហោះឥណ្ឌាបានទម្លាក់គ្រាប់បែកនៅជិតកោះបាឡាកូតនៅក្បែរតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

មិនមានការអត្ថាធិប្បាយពីប្រទេសឥណ្ឌាទេ។

ការលុកលុយអាចជាការសងសឹកចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី ១៤ ខែកុម្ភៈ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាដែលបានសម្លាប់ទាហានយ៉ាងហោចណាស់ ៤០ នាក់។

ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន Jaish-e-Mohammad បានអះអាងទទួលខុសត្រូវចំពោះរឿងនេះ។ ហើយអ្នកបំផ្ទុះគ្រាប់បែក ដែលបានបង្កើតវីដេអូមុនការវាយប្រហារគឺជាអ្នកស្រុកនៃតំបន់កាស្មៀរឥណ្ឌា៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab