ក្រុមវេជ្ជបណ្ឌិតប្រាប់ឈ្មោះបន្លែ៤មុខ ទទួលទានច្រើនជួយការពារមិនឱ្យកើតមហារីកពោះវៀន

ការសិក្សាមួយបានអះអាងថា បន្លែដែលផ្ទុកសារធាតុ Allium រួមមានដូចជាខ្ទឹមស ខ្ទឹមបារាំង គល់ខ្ទឹមបារាំង និងខ្ទឹមក្រហម គឺជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀន។

ជារៀងរាល់ឆ្នាំប្រជាជនអង់គ្លេស ៤២.០០០ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកពោះវៀន ហើយវាបានសម្លាប់មនុស្សជាង ១៦.០០០ នាក់ ប៉ុន្តែការស្រាវជ្រាវនេះលើកឡើងថា ការញ៉ាំខ្ទឹមបារាំងតូចមួយរាល់ថ្ងៃគឺគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺនេះ។

ការស្រាវជ្រាវលើបុរសនិងស្ត្រីជាង ១.៦០០ នាក់បានរកឃើញថា អ្នកដែលទទួលទានបន្លែសម្បូរជាតិ Allium ច្រើនគឺកាត់បន្ថយការវិវត្តទៅរកជំងឺមហារីកពោះវៀនធំបានជិត ៧៩ ភាគរយធៀបនឹងអ្នកដែលទទួលទានតិចបំផុត។

សមាសធាតុ Bioactive នៅក្នុងបន្លែផ្ទុកសារធាតុ Allium ត្រូវបានបង្ហាញក្នុងការសិក្សាមុនៗថាបានជួយការពារប្រឆាំងនឹងជំងឺមហារីកសុដន់និងមហារីកក្រពេញប្រូស្តាតផងដែរ។

អ្នកនិពន្ធជាន់ខ្ពស់នៃការស្រាវជ្រាវចុងក្រោយបង្អស់នេះគឺលោកវេជ្ជបណ្ឌិត Zhi Li មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រចិននៅទីក្រុងសេនយ៉ាងបាននិយាយថា "បរិមាណបន្លែមានជាតិ Allium កាន់តែច្រើនគឺជួយការពារកាន់តែល្អប្រសើរ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត