យុវជនម្នាក់នេះអរគុណដល់គ្រោះថ្នាក់ចរាចរណ៍ដែលបានសង្គ្រោះជីវិតដ៏មានតម្លៃរបស់ខ្លួន

និស្សិតម្នាក់ដែលគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីដេររបួសដោយសារគ្រោះថ្នាក់រថយន្តមួយ ត្រូវបានគេរកឃើញដុំសាច់ក្នុងខួរក្បាល អំឡុងពេលស្កែនលលាដ៍ក្បាល។

Drew Gunby វ័យ ២១ ឆ្នាំម​កពីរដ្ឋ Texas នៅពេលខ្លួនមានអាយុ ១៥ ឆ្នាំបានធ្វើដំណើរតាមរថយន្ត និងបាត់បង់ការគ្រប់គ្រងនៅពេលបើកក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

គាត់ គឺជាមនុស្សម្នាក់គត់ ដែលត្រូវការព្យាបាលចង្គារដាច់រយះរបស់គាត់។ ប៉ុន្ដែគ្រូពេទ្យបានបញ្ជូនគាត់ទៅស្កែន CT និង MRI ហើយគាត់មិនមានរបួសធ្ងន់ធ្ងរទេ។

ប៉ុន្ដែ Gunby ត្រូវបានគ្រូពេទ្យប្រាប់យ៉ាងដូច្នេះវិញថា គាត់មានដុំសាច់ប្រវែង ៥ សង់ទីម៉ែត្រកន្លះក្នុងខួរក្បាល។ 

Gunby និយាយថា "ប្រសិនបើមិនមានគ្រោះថ្នាក់ចរាចរណ៍មួយនោះទេ ដុំសាច់ខួរក្បាលនឹងមិនត្រូវបានដឹងរយៈពេលជាយូរ រហូតដល់តែវាឆក់ជីវិតខ្ញុំក៏ថាបាន"។

Gunby បានជិះរថយន្តរបស់មិត្តភក្តិខ្លួនក្នុងខែមករា ឆ្នាំ ២០១៣ នៅពេលបើករេចង្កូត និងបាត់បង់ការគ្រប់គ្រងទៅបុករះរបងផ្ទះគេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...