adverise with khmeread Kim copy

Kim Kardashian ចាប់ផ្តើមបង្អួតរូបភាពអាក្រាតជាថ្មីលើទំព័រ Instagram

ជា​ថ្មីម្តងទៀតតារាស្រី​ Kim Kardashian បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ច្រើន​ច្រណែន​នឹង​រូប​រាង​ដ៏​ឥតខ្ចោះ​របស់នាង។ តារាស្រីរូបនេះ​បាន​ចែក​រំលែក​រូបភាព​អាក្រាត​កាយ​ទាំង​ស្រុង​របស់នាងតាមបណ្តាញសង្គម Instagram ។

          ក្នុងរូបភាព​ថ្មី​នេះ គេឃើញ​ Kardashian ឈរនៅ​ចំពីមុខកញ្ចក់​តែម្តង។នាងកាន់ទូរស័ព្ទនៅដៃម្ខាង ដើម្បីថតរូបភាព​ឆ្លុះនៅ​លើ​កញ្ចក់​។ក្នុង​រូបភាព​ដែល​ថតក្នុង​បន្ទប់ទឹក​ តារាស្រីវ័យ​៣៥​ឆ្នាំរូបនេះ​លាបសក់ពណ៌ទង់ដែង​ កាច់​ចង្កេះ​ ផ្អៀងក ហាក់ដូចជា​ស្រស់ស្រាយមែនទែន។

          មិនបានមួយ​ម៉ោងផង បន្ទាប់ពីរូបភាព​នេះ​ត្រូវ​បាន​បង្ហោះ មាន​អ្នក​ចុច ឡាយរហូតដល់ជាង​២០០.០០០​នាក់។ ប៉ុន្តែក្នុង​រូបភាព​នេះ នាងហាក់ដូចជា​គ្មានក្បាលពោះ ហើយ​ត្រគាក​ក៏​សមឥតខ្ចោះទៅទៀត។ ទោះជាយ៉ាងណា អ្នក​តាមដាន​បណ្តាញសង្គមម្នាក់ក្នុងចំណោម​អ្នក​តាម​ដានរបស់នាង​បានចោទ ប្រ​កាន់​ថា Kardashian បាន​កាត់ត​រូបភាព​នេះ​ដើម្បី​ធ្វើ​ឲ្យ​រូបរាងរបស់នាងមើល ទៅអស្ចារ្យបំផុត៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់