រថយន្តធុនធំ៤គ្រឿងបានបុកបន្តបន្ទាប់គ្នានៅស្រុកព្រៃនប់របួសបាក់ដៃម្នាក់

ព្រះសីហនុ​ ៖ មានករណីរថយន្តធុនធំ៤គ្រឿងបានបុកប៉ះគ្នានៅវេលាម៉ោងជិត៧យប់ថ្ងៃទី២៦ កុម្ភៈ ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 160-161 ស្ថិតក្នុងភូមិ-ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនិយាយថា​ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-03 69 បើកបរ ដោយឈ្មោះ ប៉ែន ផាន ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិវាលក្តី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ប៉ូលិសឃាត់ខ្លួនបាន) ក្នុងទិសដៅ ពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ។ 

លុះមកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបានរេ ចង្កូតទៅខាងឆ្វេងដៃ រួចប៉ះជាមួយរថយន្ត០៣គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងនោះមាន១-រថយន្ត ម៉ាក FUSO ពណ៌ ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3C-19 92 ដឹកថ្ម បើកបរដោយឈ្មោះ ប៉ែន ម៉ាច ភេទប្រុស អាយុ​២៤ឆ្នាំ  មានទីលំនៅ ភូមិក្រាំងស្បូវ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របួសបាក់ដៃឆ្វេងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនវាលរេញ,២-រថយន្ត ម៉ាកនីសាន់ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS-20 50 ដឹកថ្ម បើកបរ ដោយឈ្មោះ គុណ ជីតា ភេទប្រុស អាយុ​២៧ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសែត ខេត្តកំពង់ស្ពឺ និង៣-រថយន្ត ម៉ាកដាវ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 3A-88 83 បើកបរ ដោយឈ្មោះ អំ តុលា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត​។ 

ក្រោយហេតុការណ៍កម្លាំងអាវុធហត្ថស្នាក់ការ៤០១សហការជាមួយប៉ូលិសស្រុកព្រៃនប់ អន្តរាគមន៍សម្រួលចរាចរណ៍ ហើយករណីនេះខាងប៉ូលិសជំនាញបានបន្តការដោះស្រាយតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab