ប៉ូលិសស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន ១៧កញ្ចប់

ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យមមនាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន   កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩នៅចំណុច ភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ លី លាងហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិ ឃុំកើតហេតុខាងលើ​។ ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន១៧កញ្ចប់។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកមេមត់ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab