អ្នកចាំទី KepaArrizabalagaត្រូវក្លឹប Chelsea ពិន័យដោយកាត់ប្រាក់ឈ្នួល១សប្តាហ៍ បន្ទាប់ពីបដិសេធមិនព្រមប្តូរចេញ

អ្នកចាំទី KepaArrizabalagaបានសូមអភ័យទោសនិងទទួលយកការពិន័យកាត់ប្រាក់ឈ្នួលមួយសប្តាហ៍ ចំពោះសកម្មភាពមិនគម្បីរបស់ខ្លួនអំឡុងពេលក្រុម Chelsea ប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ជាមួយក្រុមMan City ។

 

អ្នកចាំទីរូបនេះដូច​ជាមានបញ្ហារមួលសាច់ដុំ នៅជិតចប់ម៉ោងបន្ថែម អំឡុងពេលប្រកួតហើយគ្រូបង្វឹកលោក Maurizio Sarriបានសម្រេចចិត្តប្តូរ Kepaចេញហើយដាក់អ្នកចាំទីWilly Caballero ជំនួសវិញ។

 

អ្នកចាំទី Willy មានកេរ្តិ៍ឈ្មោះ ដោយសារជំនាញខាងការសង្គ្រោះបាល់ប៉េណាល់ទី ហើយក្រុម​ Chelsea បានបញ្ចប់ដោយចាញ់ការទាត់ប៉េណាល់ទីជាមួយក្រុម City។

 

ប៉ុន្តែKepa មិនព្រមចាកចេញពីទីលានប្រកួត ដោយអះអាងថា ខ្លួនចង់លេងទៀត។ ការធ្វើបែបនេះបណ្តាលឲ្យលោក Sarri ផ្ទុះកំហឹងយ៉ាងខ្លាំងហើយក្លឹប Chelsea បានចេញផ្សាយសក្ខីកម្មរបស់ Kepa និងលោក Sarri បន្ទាប់ពីអ្នកផ្សេងរក្សាភាពស្ងប់ស្ងាត់។

 

Kepa បាននិយាយថា “ខ្ញុំរីករាយណាស់ដែលបានលេងនៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ក្រុម Chelsea កាលពីម្សិលមិញ ហើយមានមោទនភាពចំពោះការប្រឹងប្រែងរបស់ក្រុមទាំងមូល។ ខ្ញុំគិតច្រើនអំពីព្រឹត្តិការណ៍កាលពីម្សិលមិញ”។

 

អ្នកចាំទីរូបនេះបន្តថា “ប៉ុន្តែខ្ញុំបានសាងកំហុសធំណាស់ ជាមួយនឹងការដោះស្រាយស្ថានការណ៍របស់ខ្ញុំ។ ខ្ញុំចង់ឆ្លៀតពេលថ្ងៃនេះ ធ្វើការសូមអភ័យទោសទាំងស្រុងនិងដោយផ្ទាល់ដល់គ្រូបង្វឹក ចំពោះ Willy មិត្តរួមក្រុមនិងក្លឹបទាំងមូល”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab