adverise with khmeread Juan mata

បន្ទាប់ពីត្រូវអាជ្ញាកណ្តាលបណ្តេញចេញ Juan Mata ទទួលស្គាល់ថា ខ្លួនធ្វើឲ្យមិត្តរួមក្រុមបាក់មុខ

          ខ្សែ​បម្រើ Juan Mata បាន​ធ្វើ​ការ​សូម​ទោស​ចំពោះ​អ្នក​គាំទ្រ​របស់ក្លឹប​ ​Man Utd ​ បន្ទាប់​ត្រូវបានបណ្តេញចេញ​​អំឡុង​ការ​ប្រកួត​ចាញ់​ក្រុម​ West Brom កាល​ពីថ្ងៃអាទិត្យ​។​ កីឡាកររូបនេះ​បាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការ​បណ្តេញ​ចេញ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​ បន្ទាប់ពី​ទទួល​បាន​កាតលឿងពីរ​ក្នុងរយះ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

          នៅ​ពេល​អាជ្ញាកណ្តាល​បណ្តេញ Mata ចេញ​ Man Utd ស្ថិតក្នុងលទ្ធ​ផល​ ០-០ ប៉ុន្តែ​បាន​បន្ត​ចាញ់​១-០ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់ធ្ងន់​ធ្ងរដល់​ក្តីសង្ឃឹម​របស់​ពួក គេ​ក្នុងការបញ្ចប់រដូវ​កាល​ជាមួយនឹង​កៅអីក្នុង​ចំណោម​ក្រុម​កំពូល​ទាំងបួន។ Mata បានសារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​បាក់​មុខ។

          Mata បាន​និយាយថា “​​នេះគឺជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្ញុំត្រូវ​អាជ្ញា​កណ្តាល​បណ្តេញចេញ បន្ទាប់ពីលេង​បាន​ជិត​៥០០​ប្រកួត​ក្នុងនាមជា​កីឡា​ករ​អា​ជីព​​។ អ្នក​ដឹងទេ វាមិនងាយ​ស្រួល​​សម្រាប់ខ្ញុំ​ក្នុង​ការ​សរសេរ​ពាក្យ​ទាំង​នេះទេ”។

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់