អួតខ្លួនថាពាក់ផ្កាយ៣ បបួលអ្នកចម្រៀងទៅដេកមិនបានទះ៣កំផ្លៀងព្រមាន

ភ្នំពេញ ៖ បុរសម្នាក់អួតខ្លួនថា ជាមន្ត្រីយោធាពាក់ផ្កាយ៣ បានបបួលអ្នកចម្រៀងម្នាក់ទៅដេកមិនបាន ក៏ទះ៣កំផ្លៀង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅចំណុចភោជនីយដ្ឋាន «បឹងមាស» តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ។ 

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ យ-ស-ព ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកចម្រៀង ស្នាក់ព្រែកលាប។ ចំណែកជនដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ជិះរថយន្តម៉ាស្តារពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02-2-1215 ។ 

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញបុរសជាជនបង្ក រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត បានបើករថយន្ត២ទៅ៣គ្រឿង បាននាំគ្នាចូលមកផឹកសស៊ីយ៉ាងសប្បាយ និង បានហៅអ្នកចម្រៀងចំនួន៤នាក់ រួមជាមួយរូបនាងផងដែរ កំពុងច្រៀងនៅលើឆាកឱ្យចុះមករាំកម្សាន្តនៅខាងក្រោម។ ពេលនោះជនបង្ក បានមកនិយាយជាមួយរូបនាងថា នៅផឹកស៊ីកំដររូបគេទៅ គេនឹងឱ្យលុយធីប២០ដុល្លារ បន្ទាប់មករូបនាងក៏មិនបានឆ្លើយឆ្លងវែងឆ្ងាយនោះទេ។ 

នារីរងគ្រោះបន្តថា ជនដៃដល់បានមកលួងលោមនាង និងបបួលនាងទៅដេក តែនាងឆ្លើយវិញថា «រូបនាងលក់តែសំឡេងមិនលក់ខ្លួនទេ»។  ទើបធ្វើឱ្យជនដៃដល់មានការខឹងសម្បារ បានទះកំផ្លៀងទៅលើរូបនាងចំនួន៣ដៃ រួចបើករថយន្ត ចេញពីកន្លែងហេតុបាត់ តែត្រូវបានរូបនាងលួចថតបានរូបភាពមួយចំនួនទុកជាភស្តុតាង។

ក្រោយកើតហេតុ នារីរងគ្រោះត្រូវបានក្រុមអ្នកសារព័ត៌មាន នាំមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ច ជួយស្វែងរកចាប់ខ្លួនយកមកដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab