adverise with khmeread 1

សហភាព​អឺរ៉ុប និង​តួ​គី យល់ព្រម​លើ​សំណើ​ស្តីពី​វិបត្តិ​ជនភៀសខ្លួន​

យោងទៅលើ​សេចក្តីរាយការណ៍​របស់​អ្នកនាំពាក្យ​នៃ​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​លោក Jean-Claude Juncker ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម Tweeter បានឱ្យដឹងថា ប្រទេស​តួ​គី និង​សហភាព​អឺរ៉ុប​បាន​ឈានទៅដល់​កិច្ចព្រមព្រៀង​នៅលើ​ចំណុច​សំខាន់​នៃ​សំណើ​មួយ​ដើម្បី​ដោះស្រាយ​ទៅលើ​ការ​លើស​ចំណុះ​នៃ​ជនភៀសខ្លួនហើយ​។​

​នៅក្នុង​ខ្លឹមសារ​ដែល​បាន​ដកស្រង់​ចេញពី Tweeter លោក Martin Selmayr បាន​សរសេ​ថា "​សម្រេច​កិច្ចព្រមព្រៀង​ហើយ​។ ការបោះ​ជំហាន​ថ្មី​ជាមួយ​ប្រទេស​តួ​គី​។​"

​សំណើ​នេះ​នៅតែ​ត្រូវការ​ការអនុម័ត​ជា​ផ្លូវការ​។ ជំហាន​បន្ទាប់​គឺ​យក​សំណើ​មួយ​នេះ​ទៅ​ដល់ដៃ​មេដឹកនាំ​អឺរ៉ុប​ដែល​នឹង​ជួបជុំគ្នា​នៅ​កិច្ច​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ស្តីពី​វិបត្តិ​ការ​ជន​ចំណាកស្រុក​ថ្ងៃទី ១៧-១៨ ខែមីនា​ខាងមុខនេះ​៕​

adverise with khmeread
ប្រភព៖ CNN

មតិយោបល់