បុរសម្នាក់ជិះម៉ូតូគេចពីរថយន្តដេញបុកជ្រុលទៅបុកសួនចែកផ្លូវបោកក្បាលនឹងបង្គោលភ្លើងស្លាប់ភ្លាម

ភ្នំពេញ​ ៖ បុរសម្នាក់បោកក្បាលបែកខួរស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនគេចពីរថយន្តឡង់គ្រីស័រមួយគ្រឿងដេញបំបុក ធ្វើឱ្យគាត់ភ័យស្លន់ស្លោជ្រុលទៅបុកសួនចែកផ្លូវហើយហោះបោកក្បាលនិងបង្គោលភ្លើង កើតឡើងនៅវេ​លាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូ FTR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CP 2986 ធ្វើដំណើរពីលិចទៅកើត។   ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខ បើកមកពីក្រោយក្នុងល្បឿនលឿនដេញបុក ធ្វើឱ្យបុរសម្នាក់នោះភ័យស្លន់ស្លោជិះទៅបុកសួនច្បារចែកផ្លូវ ពេញទំហឹងហោះបោកក្បាលនឹងបង្គោលភ្លើងបែកក្បាលធ្លាយខួរស្លាប់ ក្នុងថ្លុកឈាមចំណែករថយន្តបង្កបើកគេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឱ្យទៅវិញ។ ដោយឡែកសពរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានទាក់ទងរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab