រកមុខឃើញហើយ,បុរសម្នាក់ដែលបន្លំលួចគ្រឿងអលង្ការនៅក្នុងផ្ទះមានពិធីមង្គលការត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១​ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទបន្លំចូលលួចគ្រឿងអលង្ការ នៅក្នុងផ្ទះមានពិធីមង្គលការ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៧ និង១៥នាទីព្រឹក ប្រព្រឹត្តនៅចំណុចផ្ទះរៀបពិធីមង្គលការ ផ្ទះលេខ៣៤ ផ្លូវ លេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ការធ្វើតេស្តិ៍ទឹកនោមជនសង្ស័យឈ្មោះ ឈឿន វាសនា ហៅ ស្នា លទ្ធផលមានភាពវិជ្ជមាន (មានសារធាតុញៀន)​។

​វត្ថុតាងចាប់យកមាន​ គ្រឿងអលង្ការ ចិញ្ចៀនមាស១វង់ទម្ងន់១ជី, ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី, ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ១វង់, ខ្សែកប្លាទីន១ខ្សែទម្ងន់២ជី, ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី, ក្រវឹកប្លាទីន២គូ ទម្ងន់១ជី, បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧, បណ្ដោងរូបព្រះ១ សរុបតំលៃប្រហែល ២៥០០$ (ពីរពាន់ប្រាំរយដុល្លារ សហរដ្ឋអាមេរិក) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

​ចំណែកជនរងគ្រោះឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មិតហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋានប៉ូលិសខណ្ឌទួលគោក​ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab