ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ​ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃ្មួញខណ្ឌសែនសុខ​ បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៧ កុម្ភៈ ២០១៩ វេលាម៉ោង៦ព្រលប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចតាមផ្លូវស១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០៣នាក់រួមមាន ១-ឈ្មោះ ម៉ន កែវឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២-ឈ្មោះ អ៊ុល កែវឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និង៣-ឈ្មោះ ចាន់ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សម្ភារៈដកហូត ក្រាមសថ្លា ០៧កូនថង់តូច និងទូរសព្ទ័ដែ០៤គ្រឿង។

ប៉ូលិសបន្តថា ដំបូង កម្លាំងប៉ូលិសខណ្ឌសែនសុខ បានទទួលព័ត៌មានថា នៅចំណុចខាងលើមានការចែកចាយ និងលក់ថ្នាំញៀន។ ក្រោយពីទទួលព័ត៌មាន ប៉ូលិសបានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនសង្ស័យបានចំនួន០៣នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab