Southampton ត្រៀមដាក់សំណើ៣៥លានផោនដើម្បីផ្ទេរខ្សែប្រយុទ្ធ Jean Kevin Augustin

    ក្លឹប Southampton ពិតជាចង់បានខ្សែប្រយុទ្ធ Jean Kevin Augustin របស់ក្លឹប Red Bull Leipzig ខ្លាំងណាស់។
    អតីតកីឡាករជម្រើសយុវជនវ័យ២១ឆ្នាំរបស់ក្លឹប Paris St Germain រូបនេះកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ផងដែរពីក្លឹប Everton ដែលជាគូប្រជែងនៅក្របខណ្ឌ EPL ។ទោះបីជាយ៉ាងណា ក្លឹប Leipzig ចង់បានតម្លៃប្រហែល៣៥លានផោនសម្រាប់កីឡាករបារាំងវ័យ២១ឆ្នាំរូបនេះ។ 
កាលពីខែមករាកន្លងមកក្លឹប Leipzig ធ្លាប់បានរារាំងការអូសទាញពីក្លឹបជាច្រើននៅក្របខណ្ឌ PL ខណ:ក្លឹប Everton, West Ham និង Southampton ស្ថិតក្នុងចំណោមក្លឹបដែលតាមចែចង់ជាមួយក្លឹប Leipzig ដើម្បីផ្ទេរខ្សែប្រយុទ្ធរូបនេះនៅថ្ងៃចុងក្រោយនៃរដូវកាលទិញដូរ។
    ក្លឹបនៅក្របខណ្ឌ Bundesliga នេះបានច្រានចោលការចែចង់ទាំងអស់ ខណៈពេល Jeanគឺជាកីឡាករសំខាន់នៃផែនការរបស់ខ្លួន ដើម្បីធានាដល់កៅអីក្របខណ្ឌ CL នៅរដូវកាលនេះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab