adverise with khmeread 12795468 1100890556622047 5469452473139645845 n

សូម​ចូលរួម​អបអរ​ទិវា​នារី​អន្តរជាតិ​ថ្ងៃទី​៨ មីនា​

​    ​ទិវា​នារី​អន្តរជាតិ​ថ្ងៃទី​៨ មីនា គឺជា​ថ្ងៃ​សកលលោក​មួយ​ដើម្បី​អបអរ​សមិទ្ធផល​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ​របស់​ស្ត្រី​។ ថ្ងៃ​សិទ្ធិនារី​ក៏ត្រូវ​បានកត់សម្គាល់​អំពីការអំពាវនាវ​លើ​សកម្មភាព​ព​ន្លឿ​ន​សមភាព​យែ​ន​ឌ័​រ​ផងដែរ​។​

​    ​ទិវា​នារី​អន្តរជាតិ​ត្រូវបាន​សង្កេតឃើញ​តាំងពី​ដើមឆ្នាំ​១៩០០​មកម្ល៉េះ ជា​ពេលវេលា​នៃ​ការពង្រីក​ខ្លួន​ដ៏​សម្បើម​និង​ចលាចល​នៅក្នុង​ពិភព​ឧស្សាហកម្ម​ដែល​ឃើញ​នូវ​កំណើនចំនួន​ប្រជាជន​យ៉ាងច្រើន និង​ការកើនឡើង​នៃ​មនោគមវិជ្ជា​ថ្មី​។

​    ​ទិវា​នេះ​គឺជា​ថ្ងៃ​សមូហភាព​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​ជា​សកល​និង​ជា​ថ្ងៃមួយ​នៃ​ការអំពាវនាវ​ឱ្យមាន​សមភាព​យែ​ន​ឌ័​រ​។ គ្មាន​រដ្ឋាភិបាល​, អង្គការក្រៅរដ្ឋាភិបាល​, សាជីវកម្ម​, ស្ថាប័នសិក្សា​, ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ត្រី​ឬ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ទទួលខុសត្រូវ​ទាំងស្រុង​សម្រាប់​ទិវា​នារី​អន្តរជាតិ​មួយ​នេះ​តែឯង​នោះឡើយ​។​

​    ​លោកស្រី Gloria Steinem ដែលជា​សកម្មជន​ដ៏​ល្បី​លើ​ពិភពលោក​និយាយថា "​រឿងរ៉ាវ​នៃ​ការតស៊ូ​របស់​ស្ត្រី​ដើម្បី​សមភាព​នេះ​មិនមែនជា​កម្ម​សិទ្ធ​របស់​ស្ត្រី​ម្នា​ក់ណា​ម្នាក់ ឬក៏អង្គភាព​ណាមួយ​នោះទេ ប៉ុន្ដែ​ជាការ​ប្រឹងប្រែង​ជា​សមូហភាព​របស់​អ្នក​ដែល​យកចិត្តទុកដាក់​ពី​សិទ្ធិមនុស្ស​"​។

​    ​ទិវា​នារី​អន្តរជាតិ​គឺជា​ការអបអរសាទរ ការឆ្លុះបញ្ចាំង ការតស៊ូ​មតិ និង​សកម្មភាព​របស់​ស្ត្រី​ជុំវិញ​ពិភពលោក​។ ប៉ុន្ដែ​អ្វីដែល​គេ​ប្រាកដ​បំផុត​គឺថា ទិវា​នារី​អន្តរជាតិ​ត្រូវបានបង្កើតឡើង​ជាង​១​សតវត្សរ៍​ទៅហើយ និង​កំពុង​រីកលូតលាស់​ខ្លាំងក្លា​ឡើងៗ​រៀងរាល់ឆ្នាំ​៕

ប្រភព៖ Woman's Day

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់