បុរសគ្មានផ្ទះសម្បែងម្នាក់អះអាងថាខ្លួនជាព្រះចុះមកឋានកណ្តាលដើម្បីលបជញ្ជក់មេជើងស្រីៗ ឥឡូវត្រូវតុលាការចោទប្រកាន់ហើយ

បុរសគ្មានផ្ទះសម្បែងម្នាក់ ដែលអះអាងថាជាព្រះចុះមកឋានកណ្ដាលដើម្បីល្បួងស្រីៗ ត្រូវបានចោទប្រកាន់ពីបទលួចចូលក្នុងផ្ទះស្ដ្រីម្នាក់ និងសម្រេចកាមលើម្រាមជើងរបស់នាង។ នេះបើយោងតាមវេបសាយ Dailymail ចេញផ្សាយថ្ងៃទី ២៩ កុម្ភៈ។

Richard Michael Parkhurst វ័យ ២៩ ឆ្នាំ ត្រូវបានចោទប្រកាន់ក្នុងតុលាការ California ពីបទចោរកម្ម និងបទឧក្រិដ្ឋបីផ្សេងទៀតរួមមានការលួចចូលក្នុងអគារ និងការប្រព្រឹត្តមិនសមរម្យចំនួនពីរករណី។

គាត់ក៏ត្រូវបានគេចោទប្រកាន់ពីបទចាប់រំលោភផងដែរជាមួយនឹងចេតនាប្រព្រឹត្តបទល្មើសផ្លូវភេទ ប៉ុន្តែក្រុមរដ្ឋអាជ្ញាបានច្រានចោលការចោទប្រកាន់អំពីការប្រព្រឹត្តកាមចំនួន២ករណី ព្រោះគាត់គ្រាន់តែជញ្ជក់មេជើងរបស់ស្ត្រីនោះប៉ុណ្ណោះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab