Ronaldo បង្កើតមុខជំនួញមួយទៀត ឱ្យមិត្តស្រីជាអ្នកគ្រប់គ្រង

Cristiano Ronaldo បានចាប់ផ្ដើមបើកជំនួញថ្មីមួយទៀតគឺហាងតសក់មួយនៅកណ្ដាលទីក្រុង Madrid ហើយមិត្តស្រីរបស់គាត់នាង Georgina Rodriguez នឹងទៅកាន់កាប់នៅហាងមួយនោះ។

ខ្សែប្រយុទ្ធ Juventus រូបនេះ គឺជាសហស្ថាបនិកក្រុមហ៊ុន Insparya Group ដែលមានមូលដ្ឋានមួយចំនួនក្នុងប្រទេសព័រទុយហ្គាល់ ប៉ុន្ដែបច្ចុប្បន្នគ្រោងរកកន្លែងថ្មីមួយទៀតក្នុងរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ។

Ronaldo ត្រូវបានគេរាយកាណ៍ថា បោះទុនជាង ១ លានដុល្លារទៅលើជំនួញរបស់គាត់ ហើយមានមហិច្ចតាធ្វើឱ្យក្រុមហ៊ុននេះមាននៅទូទាំងសកលលោកដោយវិនិយោគទុន ៣៣ លានដុល្លារនៅប្រមាណជា ៤ ឆ្នាំខាងមុខទៀត។

ហើយរូបភាពរបស់គាត់បង្ហោះលើបណ្ដាញសង្គម Instagram កាលពីល្ងាចថ្ងៃពុធ ទី២៧ កុម្ភៈ កំពុងនៅជាមួយនឹងនាង Rodriguez ជជែកគ្នាអំពីការបើកគ្លីនិកថ្មីមួយនេះនៅក្នុងទីក្រុង Madrid ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab