អ្នកជំនាញណែនាំវិធីពិសេសមួយដោយប្រើតែកៅអីមួយប៉ុណ្ណោះដើម្បីយកមកហាត់ប្រាណ ជួយសម្រកខ្លាញ់ក្បាលពោះយ៉ាងងាយ

ប្រសិនបើលោកអ្នកជាមនុស្សរវល់ការងារសឹងគ្មានពេលទំនេរសម្រាប់ហាត់ប្រាណសោះ គេមានលំហាត់ប្រាណពិសេសមួយដោយប្រើតែកៅអីមួយប៉ុណ្ណោះ ទោះអង្គុយមួយកន្លែងក៏អាចហាត់សម្រកខ្លាញ់ក្បាលពោះបានយ៉ាងងាយដែរ!

យោងតាមស្ថិតិ ពលរដ្ឋអាមេរិកាំងជាមធ្យមមានពេលទំនេរតែ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយភាគច្រើនពួកគេចំណាយពេលទំនេរមើលទូរទស្សន៍ឬលេង Facebook។

ជាងនេះទៅទៀត ម្តាយជនជាតិអាមេរិកភាគច្រើនលើសលប់គឺមានពេលទំនេរត្រឹម ៣៦ នាទីរាល់ថ្ងៃប៉ុណ្ណោះ។ នេះមានន័យថា ពួកគាត់ពុំមានពេលហាត់ប្រាណឬលេងកីឡាដូចគេដូចឯងនោះទេ។ 

ប្រសិនបើលោកអ្នកស្ថិតក្នុងចំណោមប្រភេទមនុស្សដូចរ៉ាយរាប់ខាងលើ នោះកៅអីនឹងក្លាយជាមិត្តសំណព្វរបស់អ្នក នៅពេលនិយាយដល់លំហាត់ប្រាណសម្រកក្បាលពោះ។ 

នាង Denise Austin អ្នកជំនាញខាងបង្ហាញកាយសម្បទា មានវិធីសាស្ត្រហាត់ប្រាណដ៏ពិសេសមួយសម្រាប់ចែកជូនអ្នករវល់ការងារគ្រប់គ្នាដើម្បីអនុវត្តតាម ដែលវានឹងជួយធ្វើឱ្យក្បាលពោះរាបស្មើស្ទើរមិនជឿនឹងភ្នែក។ 

វិធីហាត់គឺងាយស្រួលបំផុត គឺគ្រាន់តែអង្គុយរាងអក្សរ V រួចលើកជើងចុះឡើងៗឱ្យស្មើនឹងកៅអី ហើយយកដៃតោងកៅអី រយៈពេលយ៉ាងហោច ១ ម៉ោងរាល់ថ្ងៃជាការស្រេច។ លោកអ្នកនឹងឃើញខ្លាញ់ក្បាលពោះស្រកបន្តិចម្តងៗ ដោយមិនដឹងខ្លួន ប្រសិនបើអនុវត្តបែបនេះរាល់ថ្ងៃ។

សម្គាល់៖ ដើម្បីកុំឱ្យធុញនឹងលំហាត់ប្រាណបែបនេះ លោកអ្នកគួរដាក់កៅអីនៅមុខទូរទស្សន៍មើលរឿងដូចសព្វមួយដង ហើយហាត់តាមដំណើរ នោះនឹងចំណេញទាំងរឿងភាគហើយបានទាំងការស្រកខ្លាញ់ក្បាលពោះទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត