កូរ៉េខាងជើងនិយាយថាខ្លួននឹងមិនប្តូរជំហរឡើយ ទោះមានកិច្ចប្រជុំកំពូលដទៃទៀត

រដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងជើងនិយាយថា ជំហររបស់ក្រុងព្យុងយ៉ាងនឹងមិនផ្លាស់ប្តូរទេ បើសិនជាសហរដ្ឋអាមេរិកចង់បានកិច្ចចរចាបន្ថែមទៀតក៏ដោយ។

លោក Ri Yong Ho បាននិយាយបន្ទាប់ពីជំនួបកំពូលមួយនៅវៀតណាមរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។

លោក Trump បាននិយាយថា សហរដ្ឋអាមេរិកបានបដិសេធការទាមទារសម្រាប់ការដកទណ្ឌកម្មទាំងអស់។

ប៉ុន្តែនៅឯសន្និសីទព័ត៌មានក្រោយយប់នោះ លោក Ri បានទទូចថាកូរ៉េខាងជើងស្នើសុំការបន្ធូរបន្ថយទណ្ឌកម្មតែមួយផ្នែកប៉ុណ្ណោះ មិនមែនជាការលើកលែងពេញលេញនោះទេ។

លោកបាននិយាយថា ប្រទេសរបស់លោកបានធ្វើសំណើ "ប្រាកដនិយម" រួមទាំងការរំលាយចោលទាំងស្រុងនូវមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការណ៍អាមេរិក។

លោកក៏បាននិយាយថា សំណើនេះគឺជាវិធានការដោះដូរនុយក្លេអ៊ែរដ៏ធំបំផុត ដែលយើងអាចធ្វើបាននៅដំណាក់កាលបច្ចុប្បន្ន នៅពេលពិចារណាលើកម្រិតនៃការជឿជាក់បច្ចុប្បន្នរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

ជាការឆ្លើយតបលោក Ri បាននិយាយថា កូរ៉េខាងជើងចង់បានការដកចេញនូវទណ្ឌកម្មខ្លះ ដែលរារាំងសេដ្ឋកិច្ចស៊ីវិល និងជីវភាពរស់នៅរបស់ប្រជាជនរបស់យើង។

លោកបាននិយាយថា ក្រុងព្យុងយ៉ាងក៏បានស្នើឱ្យបញ្ឈប់ការធ្វើតេស្តគ្រាប់នុយក្លេអ៊ែរ និងរ៉ុក្កែតជាអចិន្ត្រៃយ៍ផងដែរ។ ហើយលោកក៏បានបន្ថែមថា វាអាចពិបាកនឹងឃើញឱកាសដូចជាកិច្ចប្រជុំកំពូលនៅហាណូយម្តងទៀតណាស់។

លោក Ri បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា "ជំហរសំខាន់របស់យើងនឹងនៅតែមិនប្រែប្រួល ហើយសំណើរបស់យើងនឹងមិនផ្លាស់ប្តូរទោះបីជាសហរដ្ឋអាមេរិកស្នើឱ្យមានការចរចាម្តងទៀតនាពេលអនាគតក៏ដោយ" ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab