ប៉ូលិសខណ្ឌច្បារអំពៅឃាត់មនុស្ស៣នាក់ជួញដូរគ្រឿងញៀន

​ភ្នំពេញ​ ៖ ប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសប៉ុស្ត៍ព្រែកឯងឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ នៅមុខដីឡូត៍គ្មានលេខ ភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅថ្ងៃទី២៨ កុម្ភៈ ២០១៩។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សុខ សុផល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងរួមមាន​ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៥កញ្ចប់ថង់តូច, ម៉ូតូ០១គ្រឿង ម៉ាក Honda Cub C-៥០ ពណ៌សលាយក្រហម គ្មានស្លាកលេខ។

​ប៉ូលិសបន្តថា រហូតដល់ម៉ោង១រសៀល ថ្ងៃដដែលដោយមានការអនុញ្ញាតពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបន្តឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ទៀត ជាអ្នកលក់គ្រឿងញៀនឱ្យជនសង្ស័យឈ្មោះ សុខ សុផល នៅចំណុចផ្ទះជួល ភូមិ ចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ 

​ជនសង្ស័យ ១-ជនសង្ស័យឈ្មោះ ប៉េវ ពឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅនិង២-ជនសង្ស័យឈ្មោះផាត ឌីណា ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

​ដកហូតវត្ថុតាងបន្ថែមរួមមាន​  ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១៣កញ្ចប់ (០២កញ្ចប់ថង់ធំល្មម,១១កញ្ចប់ថង់តូច)និងទូរស័ព្ទដៃ០២គ្រឿង (ម៉ាក iPhone៥ ពណ៌ទឹកមាស, ម៉ាក Samsung ពណ៌ស)។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ​ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab