adverise with khmeread 1

Adam Johnson ឱប​កូនស្រី​អាយុ ១ ខួប​របស់ខ្លួន​មុនពេល​ត្រៀមខ្លួន​ចូល​ពន្ធនាគារ​

Adam Johnson បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់គាត់​ដែល​បាន​ឱប​កូនស្រី​របស់គាត់​ទៅក្នុង​បណ្តាញ​សង្គម ខណៈដែល​គាត់​កំពុង​រង់ចាំ​ការកាត់ទោស​ប​ញ្ចូ​ន​លោក​ទៅកាន់​ពន្ធនាគារ​សម្រាប់​បទឧក្រិដ្ឋ​រួមភេទជាមួយ​ប្រិយមិត្ត​វ័យ ១៥ ឆ្នាំ​ម្នាក់​។​

​អតីត​តារាបាល់ទាត់​មកពី​ក្រុម Sunderland បានបង្ហាញ​រូបថត​ស និង​ខ្មៅ​នៃ​សកម្មភាព​របស់គាត់​ដែល​កំពុង​ឱប​កូនស្រី​អាយុ ១ ខួប​របស់ខ្លួន​ឈ្មោះ Ayla នៅក្នុង​បណ្តាញ​សង្គម WhatsApp មុនពេល​ដែល​រូបគាត់​បានរៀបចំ​ខ្លួន​សម្រាប់​ជីវិត​មួយ​ផ្សេងទៀត​នៅក្នុង​គុក​។

​កូនស្រី​តូច​របស់ Adam ដែលជា​កូន​របស់គាត់​ជាមួយនឹង​អតីត​មិត្តស្រី Stacey Flounders បានបង្ហាញ​ក្នុង​ឯកសណ្ឋាន​ក្រុម Sunderland ជាមួយនឹង​អតីត​លេខ ១១ របស់ Johnson ហើយ​រួមទាំង​មាន​ពាក្យ "Daddy" នៅ​ពី​ខាងក្រោយ​ឯកសណ្ឋាន​នោះ​ផងដែរ​។​

​ទិដ្ឋភាព​មួយ​នេះ​បាន​កើតឡើង បន្ទាប់ពី​ចៅក្រម​បាន​ប្រាប់​គាត់​ឱ្យ​និយាយ​ពាក្យ "​លា​" ទៅកាន់​កូនស្រី​សំណព្វ​របស់ខ្លួន​នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍ បន្ទាប់ពី​រូបគាត់​ត្រូវបាន​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​ដើម្បី​រង់ចាំ​ស្តាប់​សវនាការ​កាត់ទោស​នៅពេល​ក្រោយ​ក្នុង​ខែ​នេះ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់