សង្រ្គោះនារីរងគ្រោះ៥នាក់និងអនីតិជនម្នាក់នៅផ្ទះសំណាក់សុខ វិសាលពាក់ព័ន្ធករណីសញ្ចារកម្ម

កណ្តាល​ ៖​ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត​ បានចុះបង្ក្រាបករណីសញ្ចារកម្មឃាត់ជនសង្ស័យម្នាក់​ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីយប់​ នៅចំណុចផ្ទះសំណាក់ឈ្មោះ សុខ វិសាល ផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ដោយសង្រ្គោះនារីរងគ្រោះ៥នាក់និងអនីតិជនម្នាក់។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ ១-ឈ្មោះ លីហួ អនីតិជន, ២-ឈ្មោះ ម៉ៅ រក្សា, ៣-ឈ្មោះ  សៀង គា, ៤-ឈ្មោះ ធី ចាន់លីណា, ៥- ឈ្មោះ មុន លក្ខិណា និង៦- ឈ្មោះ ពេជ្រ រតនា។ 

ចំណែកជនល្មើសជាអន្តរការី​ រួមមាន​ ១- ឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ ឈ្មោះហៅក្រៅ ក្រពុំឈូកមានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល, មានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិយាល័យជំនាញខេត្ត។ 

ចំណែកជនរងគ្រោះទាំង៦នាក់ បាននាំមកការិយាល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការមេត្រីអន្តរជាតិ៕

adverise with khmeread