កងរាជអាវុធហត្ថស្រុកកូនមុំ ឃាត់បុរសម្នាក់កាន់កាប់ និងប្រើប្រាស់គ្រាប់រំសេវខុសច្បាប់

រតនគិរី​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់គ្រាប់រំសេវដោយគ្មានច្បាប់អនុញ្ញាត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ 

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ហួត សារ៉េត (ហៅញ៉ាញ់) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រួមនិងវត្ថុតាងដកហូតមានគ្រាប់ K44 ចំនួន១៦៧គ្រាប់ និងប្រជាពលរដ្ឋរើសបាន ០៥គ្រាប់នៅក្បែរកន្លែងកើតហេតុ សរុបចំនួន ១៧២ គ្រាប់។

បច្ចុប្បន្នកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread