បុគ្គលិកហាងស៊ុបចង្កាក់ម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទលួចទូរស័ព្ទ

​ភ្នំពេញ​ ៖​ បុគ្គលិកហាងស៊ុបចង្កាក់ម្នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវ ឃាត់ខ្លួន ថ្ងៃទី២៨​ កុម្ភៈ ២០១៩​ វេលាម៉ោង​៨និង៣០​ នាទីយប់ នៅចំណុចហាងពិភពសាច់អាំង១៦៨​ ផ្លូវលេខ០៥​ ក្រុមទី០១៤ ភូមិ​មិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែ ​បន្ទាប់ពីមានករណីបាត់ទូរស័ព្ទ ពីក្នុងបន្ទប់នៅថ្ងៃទី​២៧​ កុម្ភៈ២០១៩​ វេលាម៉ោង​ ២និង១០​ នាទីរសៀល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ឈ្មោះ​ អាង​ ឆេងអាន​ ភេទស្រី​ អាយុ២៦ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ​ បានមកដាក់ពាក្យបណ្តឹង​។ បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ​កម្លាំង​ជំនាញ ខណ្ឌប៉ុស្តិ៍បានបើកការស្រាវជ្រាវស៊ើបអង្កេត​កំណត់អត្តសញ្ញាណជនសង្ស័យ។ 

​លុះដល់ថ្ងៃទី២៨​ កុម្ភៈ ២០១៩​ វេលាម៉ោង​៨ និង៣០​ នាទីយប់​ កម្លាំងប៉ូលិសឃាត់បានជនសង្ស័យម្នាក់នៅចំណុចមុខហាងស៊ុបចង្កាក់​ ​ផ្លូវជាតិលេខ០៥​ ក្រុមទី០៦ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​។

​ជនសង្ស័យឈ្មោះ​ សៀ​ រតនា​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ភូមិក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ០៦​ ខណ្ឌឫស្សីកែវ​ មុខរបរបុគ្គលិកហាងស៊ុបចង្កាក់។

​ប៉ូលិសបន្តថា​ ដំបូងជនសង្ស័យបានមករកការងារធ្វើនៅហាងពិភពសាច់អាំង១៦៨​ ស្រាប់តែឃើញទូរស័ព្ទជនរងគ្រោះដាក់សាកថ្មនៅជិតជញ្ចាំង​ ក៏ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃនោះតែម្តង​។ ចំណែកឯទូរស័ព្ទជនសង្ស័យបានឱ្យបក្សពួកម្នាក់ទៀតដែលមិនស្គាល់អត្តសញ្ញាណយកទៅលក់។ 

​បច្ចុប្បន្នប៉ូលិសផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងស្រាវជ្រាវរកទូរសព្ទរបស់ជនរងគ្រោះ ហើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab