ឆេះអគារមួយកន្លែងនៅលើភ្នំក្រុងព្រះសីហនុ

​ព្រះសីហនុ ៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នំា២០១៩ មានករណីអគ្គិភ័យឆេះអគារមួយកន្លែង នៅលើភ្នំម្តុំជិតផ្ទះលោកសាយ ហាក់ ស្ថិតក្នុងសង្កាត់លេខ៣ ទល់មុខកំពង់ផែក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមីនា ឆ្នំា២០១៩។ 

​សមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យនេះ បានឆេះចេញពីចង្ក្រានដាំបាយ ដោយក្រុមពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃដដែល។

​បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជួយពន្លត់ ដោយមានការចូលរួម ពីរថយន្តដឹកទឹកឯកជនមួយចំនួនផងដែ។ ករណីនេះ មិនបណ្ដាលឱ្យមានការរាលដាលធ្ងន់ធ្ងរ និងមានអ្នករងគ្រោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab