អធិការរងប៉ូលិសស្រុកកោះធំបើកម៉ូតូដួលបោកនឹងផ្លូវរបួសធ្ងន់

កណ្ដាល​ ៖ មន្ត្រីប៉ូលិសឋានៈអធិការរងម្នាក់បើកបរម៉ូតូចាំងភ្លើងរថយន្តនៅខាងមុខ មើលមិនឃើញ បានប៉ះដៃចង្កូតជាមួយអ្នកថ្មើរជើងម្នាក់កំពុងដើរឆ្លងផ្លូវ បណ្ដាលឱ្យដួលបោកទៅនឹងផ្លូវ បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរប៉ូលិស តួនាទីអធិការរង ទទួលផែនសន្តិសុខ នៃ អធិការដ្ឋានប៉ូលិសស្រុកកោះធំ មានទីលំនៅភូមិពោធិរាម្មា ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1 E -8885។ 

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះជាអ្នកបើកបរម៉ូតូធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់ពីបំពេញបេសកម្មចប់។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នា ដោយបើកភ្លើងហ្វាកូដ ធ្វើឱ្យ
ជនរងគ្រោះជាអ្នកបើកបរម៉ូតូចាំងភ្នែក មើលអ្នកថ្មើរជើងឆ្លងផ្លូវមិនឃើញ ក៏បានប៉ះដៃចង្កូតជាមួយអ្នកថ្មើរជើង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់។

​ក្រោយពីមានហេតការណ៍កើតឡើង កម្លាំងប៉ូលិសជំនាញស្រុក បានចុះដល់កន្លែងកើតហេតុ រួចហៅរថយន្តសាមុយដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញ ធ្វើការវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


   

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab