3

​ស្ថាបត្យករ​រុស្ស៊ី​រចនា​ប៉ម​អាគារ​ខ្ពស់​មាន​រូបរាង​ស្រដៀង "​ពស់វែក​" ជាមួយនឹង​ក្លឹប​រាត្រី​ដ៏​អស្ចារ្យ​នៅក្នុង​ក្បាល​ពស់​

ស្ថាបត្យករ​ជនជាតិ​រុស្ស៊ី​ម្នាក់​បាន​រចនា​ម៉ូត​អាគារ​កប់​ពពក​មួយ​ដែលមាន​ទ្រង់ទ្រាយ​ស្រដៀង​គ្នា​ទៅនឹង​សត្វ​ពស់វែក ដោយ​លោក​ធ្វើការ​ទស្សន៍ទាយ​ថា​អគារ​ស្រដៀង​សត្វ​ពស់​របស់គាត់​មួយ​នេះ​អាច​នឹង​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ទីក្រុង​លេចធ្លោ​ណាមួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​

​ការ​រចនា​ដ៏​អស្ចារ្យ​មួយ​នេះ​បានបង្ហាញ​រាង​របស់​វា​ដូចជា​សត្វ​ពស់វែក​មួយ​ក្បាល​អ៊ីចឹង​។ ដូចដែល​បានឃើញ​ស្រាប់​នៅ​ផ្នែក​ក្បាល​របស់​វា​មានការ​បើកចំហ​រមាត់ ដែល​នៅ​ក្នុងនោះ​រួមមាន ភោជនីយដ្ឋាន និង ក្លឹប​រាត្រី​ផងដែរ​។​

​អាគារ​ដែល​គេ​ឱ្យ​ឈ្មោះថា "Asian Cobra Tower" ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​លោក Vasily Klyukin ដែល​មកពី​ទីក្រុង Moscow ប្រទេស​រុស្ស៊ី សព្វថ្ងៃ​លោក​រស់នៅ​ម៉ូ​ណា​កូ​៕​

ប្រភព៖ ដេលីមែល

មតិយោបល់