អាមេរិកនឹងផ្តល់១លានដុល្លារដល់អ្នកដែលប្រាប់តម្រុយអំពីកន្លែងលាក់ខ្លួនរបស់កូនប៊ីនឡាដិន

សហរដ្ឋអាមេរិកផ្តល់ជូននូវប្រាក់រង្វាន់រហូតដល់ទៅ ១លានដុល្លារសម្រាប់ព័ត៌មានអំពីកូនប្រុសមួយរូបនៃអតីតមេដឹកនាំបាត់បង់ជីវិតជាយូរមហើយរបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដា លោក អូសាម៉ា ប៊ីនឡាដិន។

ក្រុមមន្រ្តីបាននិយាយថា ហាមហ្សា ប៊ីន ឡាឌិន គឺកំពុងលេចមុខជាមេដឹកនាំនៃក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះ។ 

គាត់ត្រូវបានគេគិតថា បានតាំងមូលដ្ឋាននៅជិតព្រំដែនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គាត់បានបញ្ចេញសារជាសំឡេង និងវីដេអូ ដោយអំពាវនាវឱ្យអ្នកដើរតាមវាយប្រហារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីសងសឹកចំពោះការសម្លាប់ឪពុករបស់ខ្លួន។

នៅក្នុងឆ្នាំ២០១១ កងកម្លាំងពិសេសអាមេរិក បានសម្លាប់ អូសាម៉ា ប៊ីនឡាដិន នៅក្នុងបរិវេណមួយនៅក្នុងទីក្រុង អាបូតតាបាត ប្រទេសប៉ាគីស្ថាន។ មេដឹកនាំរូបនេះបានអនុម័តលើការវាយប្រហារលើសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១ (សោដនាដកម្មយន្តហោះអត្តឃាតបំបុកអគារភ្លោះ) ក្នុងនោះមនុស្សជិត ៣.០០០នាក់ត្រូវបានសម្លាប់៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab