កាពីទែនកប៉ាល់រុស្ស៊ីស្រវឹងធ្លាក់ភ្នែក កាច់ចង្កូតនាវាបុកចំស្ពានដ៏មមាញឹកមួយរបស់កូរ៉េខាងត្បូង

កាពីទែននាវាដឹកទំនិញរបស់រុស្ស៊ីម្នាក់អាចនឹងស្រវឹងបន្តិចហើយ នៅពេលដែលគាត់បានកាច់ចង្កូតខុសផ្លូវ ហើយបានបុកស្ពានកូរ៉េខាងត្បូងដ៏មមាញឹកមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

នាវា Seagrand ទម្ងន់ ៦ ពាន់តោនបានទៅប៉ះទង្គិចជាមួយនឹងស្ពាន Gwangan ក្នុងទីក្រុង Busan ក្នុងភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូងនៅប្រមាណជាម៉ោង ៤ ល្ងាចម៉ោងក្នុងស្រុក។

នាវានោះប៉ុនប៉ងបើកថយក្រោយវិញ មុនពេលកាពីទែននោះត្រូវបានឃុំឃាំងដោយឆ្មាំសមុទ្រកូរ៉េ។

មន្ត្រីឆ្មាំសមុទ្រនិយាយថា កម្រិតអាល់កុលក្នុងឈាមរបស់កាពីទែននោះគឺឡើងដល់ទៅ ០,០០៨៦ ភាគរយ ស្ទើរតែបីដងនៃដែនកំណត់ច្បាប់នៃ ០,០៣ ភាគរយទៅហើយ។

យោងតាមសារព័ត៌មានក្នុងស្រុកនេះបានឱ្យដឹងថា ស្ពាន Seagrand ត្រូវបានបំបុកដោយនាវានោះ ត្រឹមតែ ៤០ នាទីមុនពេលឧបទ្ទវហេតុកើតឡើង។

ដោយឡែក ស្ពាន Seagrand គឺជាស្ពានវែងជាងគេបំផុតទី ២ របស់ប្រទេសកូរ៉េខាងត្បូង ដែលបានសាងសង់ឡើងអស់ទឹកប្រាក់ចំនួន ៦៦១ ពាន់លានដុល្លារ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab