ជិះម៉ូតូបញ្ច្រាសមកទាក់ដៃចង្កូតម៉ូតូនារីរងគ្រោះដួល ឡានក្រឡុកស៊ីម៉ងត៍មកពីក្រោយកិនបាត់បង់ជីវិតភ្លាម

      ភ្នំពេញ ៖ នារីម្នាក់បានបាត់បង់ជីវិតភ្លាម ខណៈជិះម៉ូតូទាក់ ដៃចង្កូតជាមួយម៉ូតូដែលជិះបញ្ច្រាសទិស បណ្តាលឱ្យដួល ចំពេលរថយន្តមកពីក្រោយកិនចំ កាលពីវេលាម៉ោង ២និង២៥នាទីសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  ។ 

​    សមត្ថកិច្ចនិយាយថា  អត្តសញ្ញាណអ្នកដែលស្លាប់ឈ្មោះ សេង សុខសានូ ភេទស្រី ជិះម៉ូតូម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1GJ-5787 រីឯរថយន្តជាប្រភេទរថយន្តក្រឡុកសីម៉ងត៍ របស់ក្រុមK C-ment  ពាក់ស្លាកលេខភ្នំពេញ 3A-9421 ។ 

​     ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ត និង ម៉ូតូរងគ្រោះ ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង (ពីរង្វង់មូលចោមចៅទៅ) លុះជិតដលចំណុចកើតហេតុ មានម៉ូតូ១គ្រឿងជិះបញ្ច្រាស មកទាក់ដៃចង្កូតជាមួយម៉ូតូរងគ្រោះបណ្ដាលម៉ូតូរងគ្រោះដួល រួចឡានមកពីក្រោយកិនតែម្តង ។ 

​     ក្រោយកើហេតុ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្ត រីឯម៉ូតូដែលជិះបញ្ច្រាសបានបន្ថែមល្បឿនរត់បាត់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab