លោក Jose Mourinho អាចនឹងត្រឡប់មកកាន់ Real Madrid វិញនៅរដូវកាលក្រោយ

        អតីត​ប្រធាន​ក្លឹប​ Real Madrid លោក Roman Calderon រំពឹង​ថា លោក Jose Mourinhoនឹង​វិលត្រឡប់​មក​កាន់​ពហុកីឡាដ្ឋាន Bernabeuនៅ​រដូវកាល​ក្រោយ​។

        លោក Calderon បាន​អះអាងថា “​ខ្ញុំមាន​អារម្មណ៍បែប​នេះ ហើយ​ប្រហែល​ជា​ថា លោក Mourinho នឹង​វិលត្រឡប់​មក​ដឹកនាំ Real Madrid នៅ​រដូវកាល​ក្រោយ”។

 

        គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​ ដែល​មិន​ទាន់​មាន​ការ​ងារធ្វើ​ ចាប់តាំងពី​ត្រូវ​បានក្លឹប Man Utdបណ្តេញ​ចេញ​កាល​ពីខែធ្នូ​នោះ ធ្លាប់បាន​ចំណាយ​ពេល​៣​ឆ្នាំ​នៅ​រដ្ឋធានី​អេស្ប៉ាញ​ចាប់តាំង​ពីឆ្នាំ​២០១០​ដល់​២០១៣។

        បច្ចុប្បន្ន ក្រុមជើង​ឯក​​ CL ​នេះ​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​លោកSantiago Solariបន្ទាប់ពី​ក្លឹប​នេះ​បាន​បណ្តេញ​លោកJulenLopeteguiកាលពី​ដើម​រដូវកាល​នេះ។

        លោក Solari បន្ត​ការ​ងារមិនខុស​ពីគ្រូបង្វឹក​បណ្តោះ​អាសន្ន​ប៉ុន្មានទេ​ បើទោះបីជា​ទទួល​បាន​កិច្ច​សន្យា​អចិន្ត្រៃយ៍​ក៏ដោយ។

        ក្រុម Real Madrid មាន​គម្លាត​៩​ពិន្ទុ​ពីក្រុម Barcelona ហើយ​ត្រូវ​បាន​គូប្រជែង​មួយ​នេះទម្លាក់​ចេញពី​ក្របខណ្ឌ Copa del Rey ផងដែរ​នៅសប្តាហ៍​នេះ។​Real Madrid ពិតជា​អាម៉ាស់មុខ​មែនទែន​ដោយសារបរាជ័យ​ក្នុងទឹកដី​ ​៣-០ហើយនៅពេលនេះ​នៅសល់តែការប្រកួត​ដណ្តើម​ពាន​​ CL តែមួយ​គត់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab