Chelsea ត្រូវតែធ្វើសកម្មភាពនៅពេលនេះ ខណ: Juventus បង្ហាញចំណាប់អារម្មណ៍ចំពោះ Zidance

    ក្លឹប Chelsea ត្រូវតែទាក់ទងលោក ZinedineZidaneឲ្យបានឆាប់តាមដែលអាចធ្វើបាន ប្រសិនបើចង់បានគ្រូបង្វឹករូបនេះមកជំនួសលោក Maurizio Sarri ស្របពេលដែលក្លឹប Juventus ក៏ចង់បានគ្រួបង្វឹករូបនេះមកដឹកនាំនៅទីក្រុងទូរីននៅរដូវក្តៅនេះផងដែរ ខណ:គ្រូបង្វឹកបច្ចុប្បន្នលោក MassimilianoAllegriអាចនឹងចាកចេញពីក្លឹបយក្សនៅក្របខណ្ឌ Serie A នេះបន្ទាប់ពីដឹកនាំទទួលបានជោគជ័យនិងលើកពានជាបន្តបន្ទាប់។

    អនាគតរបស់លោក Sarri នៅពហុកីឡាដ្ឋាន Stamford Bridge ស្ថិតក្នុងភាពមិនច្បាស់លាស់ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។ទម្រង់លេងមិនស៊ីសង្វាក់នេះបានធ្វើឲ្យលោក Sarriកំពុងប្រឈមនឹងការបណ្តេញចេញ។ 
    ទោះបីជាយ៉ាងណា នៅពេលនេះ ក្រុម Chelsea កំពុងប្រឈមនឹងការបាត់បង់គោលដៅកំពូលដែលអាចជំនួសតំណែងលោក Sarri ប្រសិនបើពួកគេមិនចាប់ផ្តើមធ្វើសកម្មភាពនៅពេលនេះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab