ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ​ ៖ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី០២មីនា២០១៩ វេលាម៉ោង១២ និង១៥នាទីអធ្រាត្រ​។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យចំនួន០៣នាក់រួមមាន​ ១-ឈ្មោះ សន រីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ, ២-ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ និង៣-ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ សម្ភារៈដកហូត  ក្រាម០១កូនថង់តូច។ 

ប៉ូលិសបន្តថា​ ដំបូងមុនពេលកើតហេតុ កម្លាំងប៉ូលិសល្បាតប៉ុស្តិ៍គោកឃ្លាង បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០៣នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឱ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចប៉ូលិសនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab