បុរសម្នាក់ច្នៃរថយន្តទាហាននិងរថយន្ត Jeep ចូលគ្នាក្លាយជារថយន្តកង់១០ដ៏អស្ចារ្យសម្រាប់គ្រួសារអារ៉ាប់

បុរសត្រកូល Sheikh ម្នាក់បានផលិតរថយន្តកង់ ១០ ដ៏មិនគួរឱ្យជឿមួយគ្រឿង ដែលជាការរួមបញ្ចូលគ្នារវាងរថយន្តទាហាន និងរថយន្ត Jeep ក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត។

លោក Sheikh Hamad bin Hamdan Al Nahyan ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Abu Dhabi បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃរថយន្តកូនកាត់មួយគ្រឿងនេះនៅលើបណ្ដាញសង្គម Instagram។

ដោយគេដាក់ឈ្មោះថា Dhabiyan រថយន្តនេះ គឺជារថយន្តកូនកាត់បានមកពីការផ្គុំគ្នារវាងរថយន្តទាហាន Oshkosh M1075 និងរថយន្ត Jeep Wrangler ។

រថយន្តនេះមានប្រវែង ១០ ម៉ែត្រ និងទទឹង ២ ម៉ែត្រកន្លះ និងមានកម្ពស់ ៣ ម៉ែត្រ ហើយទម្ងន់របស់វាគឺរហូតដល់ទៅ ២៤ តោន។

Sheikh ក៏បានអះអាងថា វាគឺជារថយន្តកូនកាត់ដ៏ធំបំផុតលើលោក។ រថយន្តនេះស៊ីសាំង ១៥,២ លីត្រ និងមានម៉ាស៊ីន V៦ កម្លាំង ៦០០ សេស៕


 

adverise with khmeread
tiger
Loading ad ...