គ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅខេត្តព្រះសីហនុស្លាប់២នាក់

ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅខេត្តព្រះសីហនុ​ បណ្តាលឱ្យឪពុកនិងកូនស្លាប់ភ្លាមៗ​ និង​ បុរសជនជាតិចិនម្នាក់ស្លាប់ដោយសារបើកឡានក្រឡាប់។ 

​ករណីទី១- មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចក្រុម១ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យភាគីខាងម៉ូតូ២នាក់ជាឪពុកនិងកូនស្លាប់កើតឡើង​ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៨ និង១៥នាទីយប់។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ទី១-ឈ្មោះ ហៀង ហឿន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាឪពុក មានទីលំនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី២- ឈ្មោះ ហឿន ចរិយា ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន។ 

​ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេចបាត់ នៅសល់តែម៉ូតូជនរងគ្រោះ នាំយកមករក្សាទុកនៅប៉ុស្តិ៍ឃុំ និងស្រាវជ្រាវបន្តរកភាគីខាងរថយន្តដែលពាក់ព័ន្ធដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ 

​ករណីទី២-បុរសជនជាតិ​ចិនម្នាក់​បើក​ឡាន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ មុខ​សួនច្បារ​កំពង់​ផែ​ក្រុងព្រះសីហនុ បណ្ដាល​ឱ្យរថយន្ត​ក្រឡាប់​ រួចជនរងគ្រោះបោក​ក្បាល​ស្លាប់​ភ្លាម​ៗនៅ​នឹង​កន្លែង​កើតហេតុ​ កើតឡើងកាលពីម៉ោង​១ និង១០នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១ ខែ​មីនា​ ឆ្នាំ២០១៩​។

​ប៉ូលិសនិយាយថា រថយន្តម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AL-9729 អ្នកបើកបរ ភេទប្រុស ជនជាតិចិន (មិនទាន់ស្គាល់អត្តសញ្ញាណ)​។

​ក្រោយកើតហេតុ សមត្ថកិច្ច​ បានយក​រថយន្តមក​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត និងស្រាវជ្រាវបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab