1

​ក្រុមហ៊ុន Nike ផ្អាក​កិច្ចព្រមព្រៀង​ជាមួយ​នាង Sharapova បន្ទាប់ពី​ធ្វើតេស្ត​រកឃើញ​សារធាតុ​ហាមឃាត់​

​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡាករ Nike បាន​ពន្យារ​ការឧបត្ថម្ភ​របស់​ពួកគេ​ជាមួយ​កីឡាការិនី Maria Sharapova បន្ទាប់ពី​តារា​តេ​ន្នី​សរូប​នេះ​បាន​លាតត្រដាង​ថា​នាង​បាន​ធ្លាក់​ការធ្វើ​តេស្ត​រក​សារធាតុ​ហាមឃាត់​។​

​ម្ចាស់​ឧបត្ថម្ភ​ផ្សេងទៀត​ក៏​ប្រហែលជា​ពិនិត្យមើល​កុងត្រា​របស់​ពួកគេ​ជាមួយ​នាង​ផងដែរ​បន្ទាប់ពី​នាង​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​សារធាតុ​ហាមឃាត់​ថ្មី​គឺ​ថ្នាំ Meldonium នៅក្នុង​កម្មវិធី Australian Open​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា​មួយ​នេះ​បាន​និយាយថា "​យើង​ពិតជា​សោកស្តាយ​និង​ភ្ញាក់ផ្អើល​អំពី​ព័ត៌មាន​ទាក់ទង​នឹង​នាង Maria Sharapova​។ យើង​បាន​សម្រេចចិត្ត​ពន្យារ​ទំនាក់ទំនង​របស់​យើង​ជាមួយ Maria ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​។ យើង​នឹង​បន្ត​តាមដាន​ស្ថានភាព​នេះ​បន្តទៀត​"​។​

​កីឡាការិនី​វាយ​តេ​ន្នី​ស Sharapova គឺជា​អត្ត​ព​លិ​ក​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ​ពិភពលោក​ធៀប​នឹង​កីឡា​សម្រាប់​ស្ត្រី ជាមួយនឹង​ចំណូល​ប្រហែល ២០,៧ លាន​ផោន​កាលពី​ឆ្នាំ ២០១៥ ដែល​ភាគច្រើន​សហការ​ជាមួយនឹង​ម៉ាក​ផលិតផល​លំដាប់ថ្នាក់​អន្តរជាតិ​។​

​តារា​វ័យ ២៨ ឆ្នាំ​រូបនេះ​ក៏​រកចំណូលបាន​តាមរ​យៈ​កិច្ច​ព្រម​ព្រៀម​ជាមួយ​ក្រុមហ៊ុន​ដូចជា American Express, Porsche, Evian និង​ក្រុមហ៊ុន Avon ជាដើម​។​

​ឥឡូវ​ជើងឯក Grand Slam ចំនួន​ប្រាំ​ដង​រូបនេះ កំពុង​ប្រឈមមុខ​ការផ្អាក​ដល់​ទៅ​បួន​ឆ្នាំ​ដែល​នេះ​អាច​នឹង​បញ្ចប់ជីវិត​របស់​នាង​ជា​អត្ត​ព​លិ​ក​តែម្តង​៕

ប្រភព៖ The Sun

មតិយោបល់