បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅសាលាដំបូង​ ក្នុងករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន

សៀមរាប ៖​ ប៉ូលិសខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ទៅសាលាដំបូងខេត្តកាលពីល្ងាចថ្ងៃទី០១​ ខែមិនា​ ឆ្នាំ២០១៩​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ បន្ទាប់ពីកម្លាំងប៉ូលិសស្រុកជីក្រែងបានធ្វើការបង្ក្រាប និង​ឃាត់ខ្លួនជនសង្ស័យពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិតារាម​ ឃុំជីក្រែង​ ស្រុកជីក្រែង​ ខេត្តសៀមរាបនៅថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ​ ជុំ​ ចាន់ថា​ ភេទប្រុស​ ឆ្នាំកំណើត១៩៨២​ មុខរបរនេសាទត្រី​ ទីលំនៅភូមិតារាម​ ឃុំជីក្រែង​ ស្រុកជីក្រែង​ ខេត្តសៀមរាប (រក្សាទុកជួញដូរ-គ្មានសារធាតុញៀនក្នុងខ្លួន) និង២-ឈ្មោះ​ ញឹម​ ម៉ី​ ភេទប្រុស​ ឆ្នាំកំណើត១៩៩០​ មុខរបរគ្មានទីលំនៅភូមិអូរត្រា​ច​ ឃុំស្ពានត្នោត​ ស្រុកជីក្រែង​ ខេត្តសៀមរាប (មានសារធាតុញៀនក្នងខ្លួន)។ ដកហូតវត្ថុតាងមាន​ ម្សៅមេតំហ្វេតាមីន​ ប្រភេទទឹកកកចំនួន១០កញ្ចប់​ ស្មើនឹងទំងន់១,១ក្រាម(ទាំងសំបក),ទូរស័ព្ទដៃចំនួន០១គ្រឿងនិង​ ម៉ូតូចំនួន០១គ្រឿង។
 
ជនល្មើសត្រូវប៉ូលិសការិយាល័យជំនាញខេត្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តកាលពីល្ងាចថ្ងៃទី០១​ ខែមិនា​ ឆ្នាំ២០១៩​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16