Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកណ្តាលរើសជើងខ្លាំង៤ក្រុមឡើងទៅភ្នំពេញ

ខេត្តកណ្តាល នារសៀលថ្ងៃទី២ ខែ មីនា ឆ្នាំ២០១៩ ក្រុមការងារ Tiger Street Football Festival 2019 បានធ្វើ សន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនៃការប្រកួត Tiger Street Football Festival 2019 នៅសណ្ឋាគារ តាខ្មៅហ្គូដហ៊ែល ចំពោះការប្រកួតផ្លូវការប្រព្រឹត្តនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសួនច្បារមាត់ទន្លេ ច្រមុះជ្រូក ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានមានប្រសាសន៍ថា ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៩ ដើម្បីឲ្យបងៗប្អូនៗជាកីឡាករចេះធ្វើការជាក្រុមចេះសាមគ្គីភាពគ្នាក្នុងការប្រកួតឲ្យទទួលជ័យជម្នះលើកគូប្រកួត។ហើយអ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះយើងបានបង្កើនមណ្ឌលប្រកួតដល់៩ទីតាំងនិងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់៥០,០០០ដុល្លារ។

លោកស្រីបាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ត្រូវខិតខំលេងឲ្យអស់ពីកម្លាំងកាយចិត្តតែត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកជាពិសេសត្រូវខិតខំដើម្បីដណ្តើមយកពានទូទាំងប្រទេសយកមកទឹកដីខេត្តកណ្តាល។ការប្រកួតមណ្ឌលខេត្តកណ្តាលដោយមានការចូលរួមក្រុម ៤៦ ខណៈមណ្ឌលនេះយក៤ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះជាពិសេស មានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

ចំណែកមណ្ឌលខេត្តព្រះសីហនុ ជ្រើសរើសក្រុមខ្លាំងចំនួន៦ក្រុម មណ្ឌលខេត្តតាកែវយក៤ក្រុម មណ្ឌលខេត្តកំពង់ស្ពឺយក៤ក្រុមមណ្ឌលបាត់ដំបងយក៩ក្រុមមណ្ឌលក្រុងប៉ោយប៉ែត យក៦ក្រុម មណ្ឌលខេត្តសៀមរាប យក១២ក្រុម ខេត្តកំពង់ចាមយក៧ក្រុម មណ្ឌលខេត្តកណ្តាល៤ក្រុម និងមណ្ឌលរាជធានីភ្នំពេញ ១២ក្រុមរួចហើយ  ក្រុមខ្លាំងទាំង៩មណ្ឌល ដែលមាន៦៤ក្រុម និងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ដល់១៧ ខែមករា ឆ្នាំ២០១៩ ស្វែងរកជើងឯកតែម្តង។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរីនិងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិនិងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
PR
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab