ជង់​មិន​ភ្លេច​កុក​, បាញ់សម្លាប់​ប្រពន្ធ​ជិត​មួយឆ្នាំ​ទើបនឹង​ចាប់ខ្លួនបាន​

   ព្រះវិហារ ៖  ជនសង្ស័យ​ម្នាក់​ដែល​បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង​នឹង​កាំភ្លើង​កែច្នៃ​រួច​គេចខ្លួន​ជិត​១​ឆ្នាំ  ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ប៉ូលិស​ខេត្តព្រះវិហារ​សហការ​ជាមួយ​ប៉ូលិស​ខេត្តកំពង់ធំ​ចាប់ខ្លួនបាន​នៅ​ស្រុក​សណ្តាន់​កាលពី​ថ្ងៃទី​២៨​កុម្ភៈ ឆ្នាំ​២០១៩​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ស្រី ដោ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​កក់​ពោន​ឃុំ​រក្សាស្រុក​រវៀង​ខេត្តព្រះវិហារ​។ ករណី​ឃាតកម្ម​ខាងលើនេះ កើតឡើង​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​ម្ល៉េះ​។ 

      ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​នេះ បាន​ឈ្លោះប្រកែក​គ្នា រឿង​ប្រពន្ធ​ឱ្យ​លុយ​ទៅ​បង​របស់ខ្លួន​តិចពេក រឿង​ថ្លៃ​លក់​ឈើ ដែល​បាន​អារ​កាប់​ជាមួយគ្នា​។ ដោយ​ទប់​កំហឹង​មិនបាន ប្តី​ក៏​ទាញ​កាំភ្លើង​កែច្នៃ បាញ់សម្លាប់​ប្រពន្ធ ហើយ​គ្រាប់កាំភ្លើង​ថែមទាំង​បាន​ត្រូវ​ធ្លាយ ទៅ​ត្រូវ​កូន​បណ្តាលឱ្យ​របួស​ទៀត​ផង​។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ជា​ប្តី បាន​រត់គេចខ្លួន​រហូត​។​

     បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab