adverise with khmeread 9b4a1443 8b65 4596 a3eb e1a1fe7026e0

រថយន្តLandcruiser បុកCRV ខូចសង១៥០០ដុល្លារ

    ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងបានបើករថយន្តLandcruiser​ ស៊េរីទំនើបមួយគ្រឿង រ៉េចង្កូតទៅបុក រថយន្ត CRV រងការខូចខាតទាំង២គ្រឿង កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១១​ ខែធ្នូ​ឆ្នាំ​២០១៥ នៅតាមផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ហើយឲ្យតំណាងចេញមុខមកសងអស់ ១៥០០ដុល្លារបញ្ចប់រឿង។
    ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងមានបុរសជនជាតិចិនម្នាក់បើក រថយន្តLandcruiser​ សេរីទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-0009ក្នុងទិសដៅពីលិចទៅកើតលើផ្លូវ៣១០ ។
    លុះដល់ចំនុចខាងលើក៏បានរេទៅខាងឆ្វេងដៃបុករថយន្តCRV​ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នុំពេញ2Z-8131មួយទៀតដែលបើកបញ្ច្រាស់ទិសគ្នាបណ្ដាល ឲ្យរថយន្តរងការខូចខាតទាំងសងខាង ។ ចំំែកអ្នកបើកបរទាំងពីរពុំមានរងរបួសនោះទេ ។
    ក្រោយពីបុកហើយបុរសជនជាតិចិនដែលបើករថយន្តបង្កបានទុករថយន្តចោលនៅកន្លែងកើតហេតុរួចឡើងជិះកង់បីគេចខ្លួនបាត់ហើយឲ្យខាងតំណាងចេញមុខមកដោះស្រាយ ដោយព្រមសងទៅខាងរថយន្ត CRV  សំណង ១៥០០ដុល្លារដើម្បីបញ្ចប់រឿង៕

adverise with khmeread

មតិយោបល់